Monday, November 25, 2024

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្ស ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា ទៅកាន់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឱ្យដឹកនាំកម្លាំង ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងកម្មសិក្សា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើកាឆ្មក់ចូល និងបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលសង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ហើយឃាត់ខ្លួនមនុស្ស ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន កាលពីវេលាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣កនលងទៅ។

ជាលទ្ធផលនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ក្នុងនោះស្រីចំនួន ៤០នាក់ ដែលរួមមានជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ ឥណ្ឌូនេស៊ីចំនួន២១នាក់ ស្រី០១នាក់ វៀតណាមចំនួន១៥នាក់ ស្រី០២នាក់ ចិនចំនួន០៣នាក់ ស្រី០១នាក់ និងថៃចំនួន០៣នាក់ ស្រី០៣នាក់។

ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់ ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់ ពណ៌លឿងចំនួន១០កញ្ចប់ ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់ផងដែរ។

ប្រជាពលរដ្ឋបានសម្ដែងការត្រេកអរចំពោះប្រតិបត្តិការដ៍មាប្រសិទ្ធភាពនេះ និងសូមសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំមេត្តាបិទតាំង ដែលអនុញ្ញាតឱ្យមានបទល្មើសខាងលើ ព្រមទាំងចាត់វិធានការចំពោះម្ចាស់អាជីវកម្មដ៍អាក្រក់មួយនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ជាតិ៕នាគស

ព័ត៌មានពេញនិយម