Friday, October 18, 2024

បុរសជនជាតិ អាមេរិកាំងម្នាក់ ស្លាប់ នៅផ្ទះជួល ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប

ខេត្តសៀមរាប៖ បុរសជនជាតិ អាមេរិកាំងម្នាក់ ត្រូវបានស្លាប់ នៅផ្ទះជួល ស្ថិតនៅ ក្រុមទី ០៣ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២០ និង៥៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ WOOD BRIAN DAVID ភេទ ប្រុស អាយុ 66 ឆ្នាំ កម្ពស់1.72 មែត្រ មុខរបរគ្មាន ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 531012921 មានទីលំនៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា យោងតាមការបំភ្លឺពីមិត្តស្រី របស់សព ដែលមានឈ្មោះ DESCHASEAUX EMLLIE, MARIE FREDERIQUE ភេទស្រី ជនជាតិបារាំង ថា «នាងខ្ញុំនិងគាត់(សព) បានស្គាល់និងស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នារយៈពេល០៧ឆ្នាំមកហើយ និងបានជួលផ្ទះមួយកន្លែងស្ថិតនៅទីតាំងកេីតហេតុខាងលេី ពេលរស់នៅជាមួយគាត់(សព)នាងខ្ញុំទើបតែបានដឹងថា គាត់មានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ នៅដើមខែឧសភា ឆ្នាំ២០២៣នេះទេ និងបានជូនគាត់ទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យROYAL PHNOM PENH និងមន្ទីរពេទ្យនៅឯប្រទេសថៃ។ លុះដល់ដើមខែតុលា អាការ:របស់គាត់បានចាប់ផ្តើមមានសភាពចុះខ្សោយ ទ្រុឌទ្រោម និងដើរមិនរួច នាងខ្ញុំក៏បានទំនាក់ទំនងតាមរយៈទូរស័ព្ទទៅគ្រូពេទ្យ ROYAL PHNOM PENH ក្រុមគ្រូពេទ្យក៏បានចេញវេជ្ជបញ្ជាអោយប្រើប្រាស់ថ្នាំតាមការកំណត់ លុះដល់វេលាម៉ោង២០:៥៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ គាត់ក៏បានស្លាប់»។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ការស្លាប់របស់បុរសជនជាតិអាមេរិកាំងនេះគឺដោយសារ មហារីកសួតដំណាក់កាលចុងក្រោយ។ ដោយមានការសម្រេចរបស់ស្ថានទូតអាមេរិកាំងប្រចាំប្រទេសកម្ពុជា សមត្ថកិច្ចបានប្រគល់សាកសពជូនមិត្តស្រីរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម