ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាប អំពីចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កោះកេរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែតុលា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា ១.ក្នុងខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ៦៣ ០០៩នាក់ បើធៀបជាមួយខែតុលា ឆ្នាំ២០២២ មានការកើនឡើង ៧៩.០២% ហើយចំណូលបានពីការលក់ ២ ៩២៧០៣៨ ដុល្លារ កើនឡើង ១០៩,០៩% ធៀបជាមួយខែតុលា ឆ្នាំ២០២២។
២. ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែតុលា ឆ្នាំ២០២៣ មានចំនួន ១ ១០៤នាក់ =១៦ ៥៦០ដុល្លារ។
៣. ចំណូលពីការលក់សំបុត្រទូក ខែតុលា ឆ្នាំ២០២៣ មានចំនួន = ៤៥ ៩៩៩ ដុល្លារ ។ ក្នុងនោះផងដែរ ចំនួនទូកសរុប=១ ៦១២ (ទូកគួច=១ ១០៦, ទូកកណ្ដាល= ៤៣២ និងទូកធំ=៧៤)។
គ្រឹះស្ថានអង្គរបានបន្តថា ក្នុងរយះពេល១០ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ បរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនាទស្សនា រមណីយដ្ឋានអង្គរ ចំនួន ៦០២ ៥៧០នាក់ កើនឡើង ២៥៥,៨២% ធៀបទៅនឹង ឆ្នាំ២០២២ ហើយចំណូលបានពីការលក់ ២៧ ៨៨២ ៤៣៥ ដុល្លារ កើនឡើង ៣១២,៣៥% ធៀបទៅនឹង ឆ្នាំ២០២២។
ដោយឡែកចំណូលបានពីការលក់បណ្ណនៅប្រាសាទកោះកេរ រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ មានចំនួន ៩ ៩៣៤ នាក់=១៤៩ ០១០ដុល្លារ ។
ជាមួយគ្នានេះផងដែរ ចំណូលលក់សំបុត្រទូក រយះពេល១០ខែ ក្នុងឆ្នាំ២០២៣ មានចំនួន =៤៤១ ៩៣៨ដុល្លារ ។ – ចំនួនទូកសរុប=១៧ ១៧៧ (ទូកតូច=១២.៣៩២,ទូកកណ្ដាល= ៤ ២៤៦ និងទូកធំ=៥៣១។
គ្រឹះស្ថានអង្គរបានបញ្ជាក់ផងដែរថា ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា សម្រាប់ខែតុលា មានចំនួន =១២៦ ០១៨ ដុល្លារ ។ ហើយចំណូលឧបត្ថម្ភមួលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ មានចំនួន សរុប =១ ២០៥១៤០ ដុល្លារ៕នាគស