Monday, June 30, 2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើមានករណីប្រើប្រាស់អំណាចខុសច្បាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើមានករណីប្រើប្រាស់អំណាចខុសច្បាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី អញ្ជើញសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណា ជួយដល់រដ្ឋបាលរាជធានីខេត្ត ស្រុក ឃុំ សង្កាត់ ដើម្បីមានភាពលទ្ធភាព នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រដ្ឋបាលរាជធានីខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើករណីនេះកើតមាន»៕KD

 

ព័ត៌មានពេញនិយម