Saturday, November 23, 2024

ដឹងការពិតហើយ បន្ទាប់ពីជួប ម្ចាស់អាជីវកម្ម អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET) និងតំណាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បញ្ជាក់ថា អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា ជាអាជីវកម្មស្របច្បាប់

ខេត្តសៀមរាប៖ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការជួបជាមួយ លោក អ៊ុង សម្បត្តិ ម្ចាស់អាជីវកម្ម អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET) និង តំណាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា រួចមក លោកទាំង២បានបញ្ជាក់ថា អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា គឺជាអាជីវកម្មដែលស្របច្បាប់ទេ នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣។លោក អ៊ុង សម្បត្តិ ម្ចាស់អាជីវកម្ម អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET) បានឱ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានគូលែនដេលី ដែលដាក់ចំណងជើងថា“អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET) រងការរិះគន់ពីមហាជន និងលោកគ្រូអ្នកគ្រូ ថាអាចនាំឱ្យក្មេងៗគេចសាលាមិនចូលរៀន” រួចមក លោកក៍អនុញ្ញាតឱ្យអង្គភាពសារព័ត៌មាននេះបានជួបដើម្បីបញ្ជាក់ជួន មហាជន និងលោកគ្រូអ្នកគ្រូ អង្គភាពសារព័ត៌មានទាំងអស់បានជ្រាប។

លោក អ៊ុង សម្បត្តិបន្តថា “ក្នុងនាមខ្ញុំបាទជាម្ចាស់ « អេ៧ កីឡា អេឡិចត្រូនិចកម្ពុជា (A7 E-SPORT) » ខ្ញុំបាទមិនបាន បំពានច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា និងមិនបានបំពានគោលការណ៍របស់សហព័ន្ធកីឡាអេឡិចត្រូនិចនោះទេ ព្រោះខ្ញុំបាទមានលិខិតអនុញ្ញាតអភិបាលនៃគណៈអភិបាលក្រុងសៀមរាប និងមានបណ្ណសមាជិកក្លឹបកីឡាអេឡិកត្រូនិកកម្ពុជា ( E-Sports ) ត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដូចលោកបានជ្រាបហើយថា ពេលដែលក្រុមសារពត៌មានរបស់លោក បានចុះទៅក្លឹបកីឡា អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (AT E-SPORT)នោះ ពិតជាបានឃើញហើយថា មិនមានសិក្សានុសិស្ស ឬបុគ្គលដែលពាក់ឯកសណ្ឋានជា សិស្សទៅលេងនៅក្នុង (A7 E-SPORT) នោះឡើយ”។

លោក អ៊ុង សម្បត្តិបន្តែមថា “ក្នុងក្លឹបកីឡា(A7 E-SPORT) គឺមានបទបញ្ជាផ្ទៃក្នុងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដោយមិនអនុ ញ្ញាតឲ្យសិក្សានុសិស្សដែលពាក្យឯកសណ្ឋានសិស្ស ឬបុគ្គលដែលមានអាយុក្រោម ១៦ឆ្នាំ ចូល មកប្រើប្រាស់សេវាកម្មនៅក្នុងក្លឹបកីឡា (A E-SPORT) នោះទេ។ ហើយបើទោះបីជាបទបញ្ហាផ្ទៃក្នុង ទាំងនេះមិនមានតម្រូវតាមច្បាប់ពីស្ថាប័នណាមួយនោះទេ ប៉ុន្តែខ្ញុំបាទបានបង្កើត និងអនុវត្តបទ បញ្ហាផ្ទៃក្នុងទាំងនេះជាការរួមចំណែកដល់សង្គម និងការពារវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (AT E-SPORT) គឺជាអាជីវកម្មស្របច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា និងជាសមាជិកពេញសិទ្ធិរបស់ក្លឹបកីឡាអេឡិកត្រូនិកកម្ពុជា (E-Sports)”។លោក អ៊ុង សម្បត្តិ ម្ចាស់អាជីវកម្ម អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET) បញ្ជាក់ថា “ក្នុងករណីដែលមានអាណាព្យាបាលឬលោកគ្រូ អ្នកគ្រូ ណាដែលគាត់មានការបារម្មណ៍ចំពោះកូនៗ ឬសិក្សានុសិស្ស ណាមួយមិនចង់ឲ្យចូលមកប្រើប្រាស់សេវាកម្មនៅក្លឹបកីឡារបស់ខ្ញុំបាទ សូមអាណាព្យាបាល ឬលោកគ្រូ អ្នកគ្រូ ទាក់ទងមកខាងបុគ្គលិករបស់ខ្ញុំបាទ ហើយប្រាប់ពីអត្តសញ្ញាណ របស់បុគ្គលនោះមកខាងបុគ្គលិកខ្ញុំបាទ នោះ (A7 E-SPORT) មិនអនុញ្ញាតឲ្យចូលមកប្រើសេវា កម្មនៅក្នុង (A7 E-SPORT) នោះទេ (A7 E-SPORT) នឹងផ្តល់ការសហការណ៍ជាមួយអាណា ព្យាបាល ឬលោកគ្រូ អ្នកគ្រូ ជានិច្ចក្នុងការចូលរួមសហការណ៍នេះ គឺដើម្បីលើកតម្កើនឧត្តមភាព របស់អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ”។

លោក អ៊ុង សម្បត្តិ ម្ចាស់អាជីវកម្ម អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT NET) បានធ្វើការស្នើសុំថា “ខ្ញុំសូមឲ្យខាងស្ថាប័នពត៌មានមួយចំនួន មហាជន និង លោកគ្រូអ្នកគ្រូ ដែលមិនទាន់បានយល់ច្បាស់អំពីអាជីវកម្មក្លឹប កីឡា អេ៧ កីឡា អេឡិចត្រូនិចកម្ពុជា (AT E-SPORT) អាចមកសាកសួរពត៌មានបន្ថែម ឬអាចទាក់ទង មកសហព័ន្ធដើម្បីស្នើសុំឲ្យមានការពន្យល់ ណែនាំបន្ថែម ចៀសវាសកុំឲ្យមានការចោទប្រកាន់ មិនត្រឹមត្រូវដែលបង្ករឲ្យមានប៉ះពាល់កិត្តិយស និងអាជីវកម្មដែលស្របច្បាប់ដូចជាហាងរបស់ខ្ញុំបាទ”។លោក អ៊ុង សម្បត្តិ ក៍បានបញ្ជាក់បន្ថែមថា “ជាចុងក្រោយ សូមបញ្ជាក់ថា អាជីវកម្មក្លឹបកីឡាអេ៧ កីឡា អេឡិចត្រូនិចកម្ពុជា (A7 E-SPORT) គឺជាអាជីវកម្មសំខាន់ដើម្បីបណ្តុះបណ្ដាយកីឡាអេឡិចត្រូនិចផ្នែក Computer ដែលជាផ្នែកមួយត្រូវ ពង្រឹងវិស័យកីឡាអេឡិចត្រូវនិច ក្នុងការក្រកូតប្រជែងលក្ខណៈអន្តរជាតិនាថ្ងៃអនាគត ព្រោះអាជីវកម្មរបស់ ខ្ញុំគឺជាអាជីវកម្មដែលផ្ដល់កន្លែងហ្វឹកហាត់ដល់អនាគតកីឡាករទាំងនោះ។ ដោយក្លឹបកីឡា « អេ៧ កីឡា អេឡិចត្រូនិចកម្ពុជា (AZ E-SPORT) » ជាប្រភេទកីឡាអេឡិចត្រូនិកដែលធ្លាប់ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅក្នុងឆ្នាំ២០២៣ ហើយកីឡាប្រភេទនេះក៏ធ្លាប់ទទួលបានមេដៃមាសចំនួន ៣ ពីការប្រកួតស៊ីហ្គេម រួចមកហើយដែរ”។

បន្ថែមលើនេះទៅទៀតនោះ តំណាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក៍បានបញ្ជាក់ផងដែរថា ក្លឹបកីឡា « អេ៧ កីឡា អេឡិចត្រូនិចកម្ពុជា (AZ E-SPORT)» គឺជាសមាជិកក្លឹបកីឡាអេឡិកត្រូនិកកម្ពុជា (E-Sports) មានអាជ្ញាប័ណ្ណអាជីវកម្មស្របច្បាប់ និងទទួលលិខិតអនុញ្ញាត បានអភិបាល នៃគណៈអភិបាលក្រុងសៀមរាបផងដែរ។

តំណាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បន្តថា អាជីវកម្មក្លឹប អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT) គឺជាអាជីវកម្ម ដែលបង្កើតឡើងដើម្បីបណ្តុះបណ្ដាលវិស័យកីឡាអេឡិចត្រូនិច ផ្នែក Computer ពង្រឹងវិស័យកីឡាអេឡិចត្រូនិចក្នុងការក្រកូតប្រជែងលក្ខណៈអន្តរជាតិនាថ្ងៃអនាគត។ ហើយកីឡាប្រភេទនេះក៍ធ្លាប់ចូលរួមក្នុងការប្រកួតអំឡុងពេលដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម កាលពីឆ្នាំ២០២៣ និងធ្លាប់ទទួលបានមេដៃមាសចំនួន ៣ ពីការប្រកួតស៊ីហ្គេម រួចមកហើយផងដែរ។

តំណាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានបញ្ជាក់ថា ក្លឹប អេ៧ កីឡាអេឡិចត្រូនិចកម្ពុជា (A7 E-SPORT) ជាក្លឹបដ៍ល្អមួយ ដែលមានបទបញ្ជាផ្ទៃក្នុងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដោយមិនអនុញ្ញាតឲ្យសិក្សានុសិស្សដែលពាក្យឯកសណ្ឋានសិស្ស ឬបុគ្គលដែលមានអាយុក្រោម ១៦ឆ្នាំ ចូល មកប្រើប្រាស់សេវាកម្មនៅក្នុងក្លឹបកីឡា (A E-SPORT)ឡើយ។ បើទោះបីជាបទបញ្ហាផ្ទៃក្នុង ទាំងនេះមិនមានតម្រូវក្នុងច្បាប់អាជីកម្មក៍ដោយ។ ដូច្នេះ ប្រសិនបើ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុំមានការព្រួយបារម្មណ៍ចំពោះកូនៗ ឬសិក្សានុសិស្សធ្វើអ្វី៕នាគស

ព័ត៌មានពេញនិយម