Wednesday, December 11, 2024

ឯកឧត្តម ហ៊ុនម៉ានី អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមតំណាងរាស្រ្តសឹង្ហបុរី

(សឹង្ហបុរី)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមតំណាងរាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសមាជិកសភាសឹង្ហបុរីអាស៊ីអាគ្នេយ៍។

កិច្ចពិភាក្សាបានផ្តល់ឱកាសឲ្យក្រុមការងារសភាកម្ពុជា លើកឡើងពីចេតនាក្នុងការបង្កើតគណៈកម្មាធិការ​​​​រៀបចំរបស់សមាជិកសភាវ័យក្មេងអាយប៉ា ដែលសមភាគីសមាជិកសភាសឹង្ហបុរី បានបង្ហាញការឯកភាពខ្ពស់ចំពោះ​​​​គំនិតផ្តួចផ្តើមនេះ និងថែមទាំងបានបញ្ជាក់ពីចេតនានៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃសមាជិកសភាវ័យក្មេងអាយប៉ា ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ឆ្លៀតឱកាសនៃជំនួបនោះដែរ ក្រុមការងារក៏បានសិក្សាស្វែងយល់ពីច្បាប់ស្តីពីការការពារព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មានអនឡាញ—Protection from Online Falsehoods and Manipulation Act (POFMA) ដែលកំពុងអនុវត្តនៅក្នុងប្រទេសសឹង្ហបុរីផងដែរ៕

ព័ត៌មានពេញនិយម