Thursday, November 21, 2024

លោក ចូ បៃដិនចុះហត្ថលេខាលើច្បាប់ចំណាយ ៧៤០ពាន់លានដុល្លារ ដែលផ្តោតសំខាន់លើអាកាសធាតុ ការថែទាំសុខភាព និងពន្ធវ៉ាស៊ីនតោន!!

រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខា លើច្បាប់ ស្តីពីការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាព និងពន្ធ ដែលមានទំហំទឹកប្រាក់ ៧៤០ពាន់លានដុល្លារ។

នៅក្នុងពិធីចុះហត្ថលេខានៅឯសេតវិមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ប្រជាជនអាមេរិក បានឈ្នះ… ច្បាប់នេះជាជំហានឆ្ពោះទៅមុខដ៏ធំបំផុតលើបញ្ហាអាកាសធាតុដែលមិនធ្លាប់មាន។

ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា កញ្ចប់ថវិកាប្រមាណ ៧៤០ពាន់លានដុល្លារនេះ រួមមាន៤៤០ពាន់លានដុល្លារសម្រាប់ការចំណាយថ្មី និង ៣០០ពាន់លានដុល្លារផ្សេងទៀតសម្រាប់ការបន្ធូរបន្ថយនូវឱនភាព។ គួរបញ្ជាក់ផងដែរថា គោលនយោបាយថ្មីខាងលើនេះ អាចនឹងផ្តល់នូវជ័យជម្នះច្រើន សម្រាប់គណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខនេះ ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ព័ត៌មានពេញនិយម