Monday, November 25, 2024

រដ្ឋបាលខេត្តបញ្ជាក់ជួនមហាជនថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវបង់សេវានោះទេ តែបើក្នុងករណី មានភាពមិនប្រក្រតីកើតឡើង បងប្អូនអាចដាក់ពាក្យប្តឹង ឬសំណូមពរផ្ទាល់

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តបញ្ជាក់ជួនមហាជនថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវបង់សេវានោះទេ តែបើក្នុងករណី មានភាពមិនប្រក្រតីកើតឡើង បងប្អូនអាចដាក់ពាក្យប្តឹង ឬសំណូមពរផ្ទាល់តាមផេករដ្ឋបាលខេត្ត ឬតេឡេក្រាម hotline របស់រដ្ឋបាលខេត្តជាដើម។ នេះបើយោងតាមការឲ្យបង្ហោះឱ្យដឹង នៅលើ facebook ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប “រដ្ឋបាលខេត្តសៀមរាប/Siemreap Provincial Administration” កាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅ។

រដ្ឋបាលខេត្តថា “សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ចំពោះរាល់ការផ្តល់សេវារដ្ឋបាលរបស់ស្ថាប័នរដ្ឋ ឬអាជ្ញាធរនានា បងប្អូនត្រូវពិនិត្យតារាងតម្លៃសេវាដែលមានបោះត្រាទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត និងធ្វើការទំនាក់ទំនងផ្ទាល់នៅអង្គភាព ឬទីតាំងផ្តល់សេវា”។

រដ្ឋបាលខេត្តបន្តថា “ក្នុងករណី មានភាពមិនប្រក្រតីកើតឡើង បងប្អូនអាចដាក់ពាក្យប្តឹង ឬសំណូមពរនៅការិយាល័យប្រជាពលរដ្ឋក្រុង ខេត្ត ឬតាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋ ដាក់នៅតាមទីសាធារណៈនានា”។

រដ្ឋបាលខេត្តបញ្ជាក់ថា “បន្ថែមលើសនេះ បងប្អូនអាចផ្ញើសារតាមផេករដ្ឋបាលខេត្ត ឬតេឡេក្រាម hotline របស់រដ្ឋបាលខេត្តជាដើម”។

សូមរំលឹកជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមបានសុំទោស ចំពោះការផ្សព្វផ្សាយព័ត៌មានដោយគ្រាន់តែលឺតាមគ្នាចំពោះការផ្តល់សេវាធ្វើសៀវភៅស្នាក់នៅ។

ដោយការយល់ចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានព័ត៌មាននេះ អធិការនគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ ឃេីញថា ម្ចាស់គណនីហ្វេសបុកខាងលេី បានឆ្លើយបំភ្លឺថាគាត់មានបំណងធ្វើសៀវភៅស្នាក់នៅតែមានអ្នកជិតខាងគាត់ថាត្រូវបង់ប្រាក់។ ដោយមិនទាន់បានទៅជួបមន្ត្រីប៉ុស្តិ៍នគរបាលផង គាត់ក៏ផុសផ្សព្វផ្សាយតែម្តងទៅ។ ក្រោយការស្រាវជ្រាវរួចហើយ សមត្ថកិច្ចជំនាញ ក៏បានណែនាំគាត់មកទំនាក់ទំនងធ្វើនៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រមទាំងបានផ្តល់ជូនសៀវភៅស្នាក់នៅជូនគាត់ផងដែរ។ ចំពោះការសេវាផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវបង់សេវានោះទេ។

ជុំវិញករណីនេះ មហាជនបានសម្ដែងនូវការត្រេកអរ ដែលមានថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងមិនយកទោសទណ្ឌ ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលបានប្រព្រឹត្តនៅកំហុសខុសឆ្គងក្នុងការបញ្ចេញមតិ មិនតែប៉ុណ្ណោះថែមទាំងបានពន្យល់បន្ថែម ជូនប្រជាពលរដ្ឋឲ្យបានជ្រាបកាន់តែច្បាស់ អំពីផ្លូវច្បាប់ដែលពាក់ព័ន្ធទៅនឹងការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

មហាជនបានបន្ថែមថា នេះសបញ្ជាក់ឲ្យឃើញភាពសំបូរបែបនៃការអនុវត្តនូវសិទ្ធិ ដែលប្រជាពលរដ្ឋមាន ជាពិសេស សទ្ធិក្នុងការបញ្ចេញមតិយោបល់ នឹងមិនប៉ះពាល់ដល់ស្ថានភាព ស្ថេរភាពសន្តិសុខជាតិ ការញុះញង់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃនៅឡើយ៕នាគស

ព័ត៌មានពេញនិយម