Saturday, November 23, 2024

មិនធ្លាប់មានទេនៅខេត្តសៀមរាប សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកំសាន្ត ចំនួន ១៣ កន្លែងហើយ ប្រកាសបញ្ចុះតំលៃរហូតដល់ ៥០% ជួនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣- និងពិធីអបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” ជាមួយរដ្ឋបាលខេត្តនេះ

ខេត្តសៀមរាប៖ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកំសាន្ត ចំនួន ១៣ កន្លែងហើយ បានប្រកាសបញ្ចុះតំលៃរហូតដល់ ៥០% ជួនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣- និងពិធីអបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” (The 6 World Cleanup Day) ជាមួយរដ្ឋបាលខេត្តសៀមរាប។ នេះបើយោងតាម គេហទំព័រ របស់ សមាគម ក្លឹបទេសចរណ៍ សៀមរាប “www.siemreaptourismclub.com” គិតត្រឹមម៉ោង ០០ និង ០១ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមជម្រាបជួនថា នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបានចេញនូវសេចក្ដីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ ប្រារព្ធពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣- និងពិធីអបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” (The 6 World Cleanup Day) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងព្រិត្តិការណ៍ដ៍អាស្ចារ្យនេះផងដែរ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ ប្រតិបត្តិករវិស័យទេសចរណ៍ទាំងអស់ក្នុងខេត្តនេះ និងសាធារណៈជនមេត្តាចូលរួមឲ្យបានច្រើនកុះករ ដោយការចូលរួមនេះអាចអនុវត្តតាមគោលការណ៍ស្គេន QR Cord ចំនួន ២ និងមាន QR Cord ចូលទៅមើលទិន្នន័យទីតាំងអាជីវកម្ម អ្នកប្រតិបត្តិក៏វិស័យទេសចរណ៍ទាំងអស់ ដែលបានចុះឈ្មោះចូលរួមបញ្ចុះតម្លៃពិសេសនាឱកាសនេះ ចំនួនមួយ ដើម្បីជាការបង្កើតនូវភាពងាយស្រួល ដល់ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើការទំនាក់ទំនង និងកក់ជាវផងដែរ។

ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សម្ដែងនូវអំណរអបអរសាទរ ចំពោះព្រឹត្តិការណ៍ដ៍អស្ចារ្យ ដែលពុំធ្លាប់មាននេះ និងសន្យាចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីញ៉ាំងកម្មវិធីនេះ ឲ្យអធឹកអធម សប្បាយយរីករាយ ប្រកបដោយមោទនភាព និងសូមអំពាវនាវដល់ សេវាករ អាជីវករ វិស័យទេសចរណ៍ មេត្តាចូលរួម ដាក់តាំងលក់ នៅសេវាកម្មអាជីវកម្មបញ្ចុះតម្លៃ របស់ខ្លួន ឲ្យបានច្រើនកុះករ ដើម្បីឲ្យបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ អាចមានជម្រើសក្នុងការជាវសេវាកម្ម ពិសេសៗទាំងនោះអំពីលោកអ្នក។ទោះបីជាយ៉ាងណាមហាជនជាច្រើន បាននឹងកំពុងទន្ទឹងរង់ចាំជាវ សេវាកម្ម ទេសចរណ៍ និងកំសាន្ត ពីភ្នាក់ងារ សេវាករ ដែលបានចូលរួម និងកំពុងបន្តចូលរួមយ៉ាងច្រើនក្នុងពិធីនេះផងដែរ៕នាគស

បញ្ជីរាយឈ្មោះទីតាំងដែល ចូលរួមលក់សេវាកម្ម បញ្ចុះតំលៃពិសេស៖

Discover special offers from Siem Reap here:

•Memoire Group ( Memoire Angkor, Memoire Siem Reap, Memoire Palace Resort & Spa) -30% discount on F&B & 50% discount on accommodation

•Sokhak River Lounge – 10% discount on food & beverage

•Sokhak Spa – 20% discount on Spa service.

•Hotel Vellita Siem Reap – 20% discount on F&B and 75% discount on rooms.

•The embassy angkor resort offer 20% discount on FB & Spa and 50% on room.

•Real Spa 50% OFF on Individual Treatments

•Kou Prey Hotel 30% discount for all room.

•SATA Angkor and Pizza Roma is 20% discount on food

•Jaya House River Park will offer 20% off on room rates

•The Black Forest will 10% off for F&B

•Wake Park Cambodia buy 2 get 1 free on Wake Board

•Holly Creek Whisky 40% discount per bottle 750 ml

•Angkor Style Resort 50% discount on accommodation.

ព័ត៌មានពេញនិយម