Monday, November 25, 2024

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លើង ទៅសាលាដំបូងខេត្តសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លើង ទៅសាលាដំបូងបន្ទាប់ពីឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១ និង៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យុទ្ធ ធា ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនថែរក្សាភ្លើង រស់នៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលក្រុងសៀមរាប បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ។

សមត្ថកិច្ចបន្តថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (លួចកាត់ខ្សែភ្លើង) មានឈ្មោះ ហោ ហ៊ាន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្ននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ពិតប្រាកដមែន។ វត្ថុតាងដកហូតរួមមាន:

– កូនសោកែច្នៃសម្រាប់ដោះប្រអប់ភ្លើងមួយចំនួន

– ទួរណឺវីសចំនួន ០១

– កន្រ្តៃដងក្រហមចំនួន ០១

– កូនកាំបិតកាត់ខ្សែភ្លើងចំនួន ០១

– ប៉ិចសម្រាប់វាស់ភ្លើងចំនួន ០១

– ការ៉ុងចំនួន ០១

– ម៉ូតូជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង ។ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបរួចរាល់ហើយ៕នាគស

 

ព័ត៌មានពេញនិយម