រាជធានីភ្នំពេញ៖ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នៅក្នុងនីតិកាលទី៧ នេះ បានធ្វើសេចក្ដីប្រកាស អំពីសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការទាំង ១០ នៃរដ្ឋសភាកាលពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅនេះ។
នៅក្នុងសេចក្ដីប្រកាសនោះបានដឹងថា ថ្នាក់ដឹកនាំ នៃរដ្ឋសភា មានសមាសភាពចំនួន ៣ រូប មានប្រធាន ០១រូប និងអនុប្រធានចំនួន ០២រូប។
ដោយបែងចែកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា មានសមាសភាពចំនួន ១៣ រូប ក្នុងនោះប្រធាន ១រូប និងសមាជិកចំនួន ១២ រូប។
បន្ថែមលើសនេះ ក៏មានគណៈកម្មការនានាទាំង ១០ នៃរដ្ឋសភាផងដែរនោះរមាន៖
១)- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
២)- គណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៣)- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៤)- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៥)- គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៦)- គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៧)- គណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៨)- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
៩)- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
១០)- គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា មានសមាសភាពចំនួន ០៩ រូប ប្រធាន ១រូប អនុប្រធាន ០១រូប និងសមាជិក ០៧រូប។
សេចក្ដីប្រកាសបើបញ្ជាក់ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលភារកិច្ចអនុវត្ត និងផ្សព្វផ្សាយសេចក្ដីប្រកាសនេះ ដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន៕នាគស