Saturday, November 23, 2024

សិប្បកម្មសច្ចៈ ត្រូវបានរងនូវបណ្ដឹង របស់ពលរដ្ឋ១០គ្រួសារ ដែលរស់នៅក្បែរខាង ករណីប្រកបអាជីវកម្ម បំពានលើលំនៅដ្ឋានពួកគាត់

ខេត្តសៀមរាប៖ ថ្មីៗនេះមានរឿង សិប្បកម្មសច្ចៈ ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានរងនូវបណ្ដឹរបស់ពលរដ្ឋ ដែលរស់នៅក្បែរខាង ១០គ្រួសារ ករណីប្រកបអាជីវកម្ម បំពានលើលំនៅដ្ឋានរបស់ពួកគាត់។

តំណាងពលរដ្ឋថា “ប្រជាពលរដ្ឋសរុបប្រមាណជា១០គ្រួសារ នៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់ពាក្យបណ្ដឹង ស្នើសុំឲ្យអាជ្ញាធរសង្កាត់ ជួយរកដំណោះស្រាយករណីម្ចាស់ហាងយីហោ(សច្ចៈ )បានកាត់ថ្ម,ឈូសឈើ និងមានមែកឈើគ្របលើដំបីងផ្ទះរបស់ពលរដ្ឋ”។

តំណាងពលរដ្ឋបានបន្តឲ្យដឹងថា ម្ចាស់សិប្បកម្មសច្ចៈ ខាងលើបានរំលោភលើសិទ្ធិរបស់ពលរដ្ឋជាច្រើនឆ្នាំមកហើយតែពួកគាត់មិនប្តឹង។

តំណាងពលរដ្ឋបញ្ជាក់ថា ការប្ដឹងនេះ គឺពលរដ្ឋសូមស្នើឱ្យម្ចាស់សិប្បកម្មសច្ចៈ ខាងលើធ្វើអ្វីចេះគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃផង។

ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា “ករណីបណ្ដឹងរបស់ពលរដ្ឋពួកគាត់បានទទួលនិងបានណាត់ជួបភាគីទាំងសងខាង ដើម្បីដោះស្រាយ កាលពីរសៀលថ្ងៃទី១៣ នៅសាលាសង្កាត់ស្វាយដង្គំហើយ។ ដោយការជួបដោះស្រាយនេះ អាជ្ញាធរសង្កាត់ស្វាយដង្គំ បានអញ្ជើញពលរដ្ឋ និងតំណាងក្រុមហ៊ុនសច្ចៈ ដើម្បីជួបដោះស្រាយ ករណីមែកឈើគ្របលើដំបូលផ្ទះ, កាត់ថ្ម និងឈូសឈើ ប៉ៈពាល់អ្នកជិតខាង។ ជាលទ្ធផល គឺ”ភាគីខាងសិប្បកម្មសច្ចៈ បានយល់ព្រមកែសម្រួលលើបញ្ហាសំលេងក៏ដូចជាបញ្ហាហុយដល់លំនៅឋានពលរដ្ឋនៅជុំវិញនោះផងដែរ”។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ទៀតថា “ក្នុងនាមអាជ្ញាធរ គឺតែងតែព្យាយាមជួយសម្របសម្រួលពលរដ្ឋមិនឲ្យមានទំនាស់នឹងគ្នានោះឡើយ ហើយក៏មានការសប្បាយចិត្ត នៅពេលដែលពលរដ្ឋចេះយោគយល់គ្នាទៅវិញទៅមក”។

តំណាងពលរដ្ឋនៅភូមិថ្មីសង្កាត់ស្វាយដង្គំ បានឲ្យដឹងបន្ថែមថា “ដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរសង្កាត់ ពួកគាត់ទាំងសងខាងបានយល់ព្រមបញ្ចប់នៅទំនាស់នឹងគ្នា”។

ពលរដ្ឋបានធ្វើការថ្លែងអំណរគុណ ចំពោះអាជ្ញាធរសង្កាត់ស្វាយដង្គំ ដែលបានជួយដោះស្រាយនូវកង្វល់របស់ពួកគាត់បានទាន់ពេលវេលា ហើយសង្ឃឹមថា ក្រុមហ៊ុនសច្ចៈនិងអនុវត្តការប្រកបការងាររកស៊ីរបស់ខ្លួនដោយភាពសមធម៌មិនមានការបៀតបៀនអ្នកជិតខាង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្រីជំនួយការ អគ្គនាយកក្រុមហ៊ុនសច្ចៈបានមានប្រសាសន៍ឲ្យដឹងថា “ករណីប្រជាពលរដ្ឋបានលើកឡើងថាមែកឈើបានគ្របដណ្តប់លើផ្ទះរបស់ពួកគាត់រាប់ឆ្នាំមកហើយនោះ ជារឿងពីមុនរបស់ម្ចាស់កម្មសិទ្ធិដីធ្លីនោះទេ ក្រុមហ៊ុនសច្ចៈ ទើបតែបានជួលបន្ត និងចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ នេះ ដែលគិតរយៈពេលជាង ៦ខែមកប៉ុណ្ណេះ”។

លោកស្រីជំនួយការ អគ្គនាយកក្រុមហ៊ុនសច្ចៈ បន្តថា “អ្វីដែលមានផលប៉ះពាល់ទៅដល់បងប្អូនអ្នកជិតខាងនៅក្នុងរោងសិប្បកម្មរបស់យើង ក្រុមហ៊ុនមានការគិតទុកជាមុន និងមានគម្រោងក្នុងការរៀបចំរួចរាល់ហើយ នៅចាំតែពេលអនុវត្តតាមផែនការថវិការបស់ក្រុមហ៊ុន”។

លោកស្រីជំនួយការបញ្ជាក់ថា “ក្រុមហ៊ុនយល់ព្រមក្នុងការកាត់មេឃឈើក៏ដូចជានិងរៀបចំកុំឲ្យមានសម្លេងលឺខ្លាំង និងកែប្រែទៅលើបញ្ហាហុយជូនដល់ពលរដ្ឋជុំវិញរបស់ខ្លួន”។

លោកស្រីក៍បានជម្រាបថា “ក្រុមហ៊ុនសច្ចៈ បានដំណើរការ គឺដោយមានការជ្រោមជ្រែងពីអាជ្ញាធរ ពាក់ព័ន្ធដោយផ្ដោតទៅលើការជួយពលរដ្ឋដែលអត់ការងារធ្វើ ជាពិសេសសិប្បករ ដែលមានជំនាញគឺក្រុមហ៊ុនមានការលើកទឹកចិត្តដល់ពួកគាត់ ដើម្បីជួយលើកតម្លៃនៃកេរមរតកដូនតា ដែលបានបន្សល់ទុក មានសិប្បករមានជំនាញខ្ពស់នៅក្នុងការកែច្នៃវត្ថុនានា ដែលមានគ្រប់ទម្រង់នៅក្នុងវប្បធម៌របស់ខ្មែរ មានដូចជា តម្បាញសូត្រ ចំលាក់ថ្ម ចម្លាក់ឈើ ខ្មុក ម្រ័ក្សណ៍ និងគ្រឿងអលង្កាប្រាក់ជាដើម ដែលជាការច្នៃប្រឌិតថ្មី ប៉ុន្តែឈរលើមូលដ្ឋានរបស់អត្តសញ្ញាណជាតិ”។

លោកស្រីជំនួយការ អគ្គនាយកក្រុមហ៊ុនសច្ចៈ បានធ្វើការសំណូមពរដល់ បងប្អូនជិតខាងដែលជារបងដ៏សំខាន់បំផុត “សូមឲ្យមានការយោគយល់អធ្យាស្រ័យគ្នា ហើយបើមានការអ្វីអាចជួបពិភាក្សាកគ្នាបានគ្រប់ពេលដោយសន្តិវិធី”។

ជុំវិញករណីឡើងខាងលើនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា “ចំពោះទីតាំងខាងលើមន្ត្រីជំនាញ ធ្លាប់បានចុះត្រួតពិនិត្យកាលមុនបើកអាជីវកម្មនិងបានណែនាំ និងបានឲ្យរៀបចំនៅរបៀបរបបធ្វើការរកស៊ីឲ្យត្រឹមត្រូវទៅតាមផ្លូវច្បាប់កុំឲ្យប៉ះពាល់ដល់អ្នកជិតខាង”។

មហាជនសម្ដែងនូវកំណរសាទរ ចំពោះដំណោះស្រាយដ៍ល្អ ប្រកបដោយភាតរភាព ភាពសប្បាយរីករាយ និងការយោគយល់គ្នា។

មហាជនបានបន្តផងដែរថា បន្ទាប់ពីជំងឺកូវីដ១៩ បានរាតត្បាតទូទាំងសាកលលោក ហើយកម្ពុជាបានរើបម្រាស់រួចបណ្តើរៗ ដូច្នេះក្នុងនាមអ្នកជិតខាងនឹងគ្នាគួរតែមានការយោគយល់គ្នាឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន៕ អត្ថបទនិងរូបភាព លោក ជុន កុសល

ព័ត៌មានពេញនិយម