ខេត្តសៀមរាប៖ មានករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលគេប្រទះឃើញជនជាតិកូរ៉េ ទើបតែមានអាយុ ១៥ឆ្នាំម្នាក់ស្លាប់ ក្នុងបន្ទប់ដេកនៃភោជនីយដ្ឋាន M cook ស្ថិតនៅក្រុមទី០៥ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២២ និង១៥នាទីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣កន្លងទៅ។
សមត្ថកិច្ចថា សាកសពឈ្មោះ KIM SEUNGHYUN ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិកូរ៉េ មុខរបរសិស្ស កាន់លិខិតឆ្លងដែនលេខ M៨៣៩៤៣៦៩១ ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២៣ ហើយស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា ឈ្មោះ shin seonjin ភេទស្រី អាយុ ១៨ ឆ្នាំជនជាតិកូរ៉េស្នាក់នៅបណ្ដោះអាសន្ននៅក្នុងភោជនីយដ្ឋាន M cook ខាងលើ បានឲ្យដឹងថា “នាងខ្ញុំបានមករស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយមកស្នាក់នៅនិងសិក្សាថ្នាក់ភាសាអង់គ្លេស ដើម្បីត្រៀមចូលរៀននៅមហាវិទ្យាល័យនៅខេត្តសៀមរាប ដែលមានគ្នាសរុបទាំងអស់ ៤នាក់ជាជនជាតិកូរ៉េស្នាក់នៅជុំគ្នា ហើយជារៀងរាល់ថ្ងៃឈ្មោះ KIM SEUNGHYUN(សព) មិនមានជំងឺអ្វីនោះទេសុខភាពគឺធម្មតា។ ប៉ុន្តែឃើញគាត់ជក់បារីច្រើននិងផឹកស្រាយូរៗម្ដងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ នៅវេលាម៉ោងប្រហែល ២១ និង ៣០ នាទី នាងខ្ញុំកំពុងអង្គុយលេងទូរស័ព្ទក្នុងបន្ទប់ស្រាប់តែឈ្មោះ Seo dongju បានគោះទ្វារបន្ទប់ ហើយហៅនាងខ្ញុំឲ្យមកបន្ទប់របស់គាត់បន្តិចមានការប្រញាប់។ ភ្លាមនោះដែរនាងខ្ញុំមកដល់បន្ទប់ឃើញឈ្មោះ ZHANG MINKIE ចាប់ឱបសពលើកទៅលើចំណែកឈ្មោះ Seo dongju ជាអ្នកយកកន្ត្រៃដើម្បីកាត់ផ្ដាច់ខ្សែចង់កសព ប៉ុន្តែកាត់មិនដាច់ទើបនាងខ្ញុំទៅយកកាំបិតកាត់ផ្ដាច់តែម្ដង។ ក្រោយពេលកាត់ផ្ដាច់ខ្សែចងកដាក់សពចុះហើយ ទើបនាងខ្ញុំបានទូរសព្ទរាយការណ៍ទៅសមត្ថកិច្ច”។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាបសមត្ថកិច្ខសន្និដ្ឋានបានថា យុវជនកូរ៉េនេះស្លាប់ដោយសារ ចងកធ្វើអត្តឃាត។ សាកសពត្រូវបានប្រគល់ជូនកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ដើម្បីគ្រប់គ្រង និងបន្តនីតិវិធី៕នាគស