Monday, November 25, 2024

ករណីជនជាតិ អង់គ្លេសម្នាក់ស្លាប់ ក្នុងបន្ទប់ជួល កណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ករណីជនជាតិ អង់គ្លេសម្នាក់ស្លាប់ ចំណុចបន្ទប់ជួលបន្ទប់ជួល ក្នុងផ្ទះលេខ ៥៧ ស្ថិតនៅក្រុមទី ២១ ស្ថិតតាមបណ្ដោយផ្លូវលេខ ២០ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣។

សមត្ថកិច្ចថា សាកសពមានឈ្មោះ HALL ASHLEYJONATHAN LORTON ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិអង់គ្លេស មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ ១៣៩១៥៩២៧២ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា ឈ្មោះ SILKSTONE ADRIAN JOHN ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិ អង់គ្លេស បានអោយដឹងថា “រូបខ្ញុំនិងជនរងគ្រោះបានទំនាក់ទំនងស្នេហាភេទដូចគ្នាអស់រយៈពេល ១៥ឆ្នាំមកហើយ។ ពួកយើងទាំងពីរនាក់បានចូលមកប្រទេសកម្ពុជាក្នុងអំឡុងដើមខែ សីហា ឆ្នាំ ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាបបន្ទាប់មកថ្ងៃទី០២ ខែ សីហា ឆ្នាំ ២០២៣ ខ្ញំនិងជនរងគ្រោះ បានមកជួលបន្ទប់ស្នាក់នៅជាមួយគ្នា។ចាប់តាំងពីខ្ញំរស់នៅជាមួយគ្នាអស់រយៈពេល 15 ឆ្នាំមកខ្ញុំឃើញជនរងគ្រោះតែងតែលេបថ្នាំជំងឺរលាកសួតជាប្រចាំនៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅវេលាម៉ោង១៨និង០០នាទី ជនរងគ្រោះមានអាការះហត់ៗខ្លាំង ខ្ញុំក៏បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពហុព្យាបាល ស៊ឹង រិទ្ធីរ៉េត អោយមកយកទៅសង្គ្រោះបន្ទាន់ពេលគ្រូពេទ្យមកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ”។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាបសមត្ថកិច្ចសន្និដ្ឋានថា បុរសជនជាតិអង់គ្លេសខាងលើស្លាប់ដោយសារ “រលាកសួតធ្ងន់ធ្ងរ”។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ទៅអោយឈ្មោះ SILKSTONE ADRIAN JOHN ដើម្បីគ្រប់គ្រង និងបន្តនីតិវិធី ទៅតាមការការសម្រេចពីស្ថានទូតសាមី៕នាគស

ព័ត៌មានពេញនិយម