Monday, November 25, 2024

សមត្ថកិច្ចប្រមូលបានក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន ៤៦នាក់ក្នុងនោះមួយចំនួនមានផ្ទុកសារធាតុញៀន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់ចេញនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ ព្រមទាំងមានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលពីវេលាម៉ោង ០២ និង ៣៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣ លោកវរសេនីយឯក ឈឿង គឹមសុង ជាស្នងការរង បានដឹកនាំបញ្ជាផ្ទាល់ ទៅលោកវរសេនីយ៍ឯក ចៀក ផានិន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីងទ្រង់ទ្រាយធំ និងឃាត់បានក្រុមក្មេងៗ ដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ចំនួន ៤៦នាក់ ដោយក្នុងនោះមួយចំនួនមានផ្ទុកសារធាតុញៀន។

លោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងនាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងបានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ប្រមូលផ្ដុំ បង្កភាពអនាធិបតេយ្យ០១ករណីខាងលើនេះដែរ ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការនាំខ្លួនមានស្រីមានប្រុសសរុបចំនួន ៤៦នាក់ និងម៉ូតូចំនួន ២២គ្រឿងខណៈដែលពួកគេទាំងនេះប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនតាមទីសាធារណៈ និងបេីកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតជិះម៉ូតូ រកសេវាប្រេីប្រាស់គ្រឿងញៀន និងខ្លះទៀតប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង ។

លោកវរសេនីយឯក ឈឿង គឹមសុង ក្រោយការសាកសួរជំនាញបានធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀន ក្នុងនោះមានចំនួន ១៥នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ហើយចំពោះប្អូនៗដែលមានផ្ទុកសារធាតុញៀនសមត្ថកិច្ចនិងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត ចំណែកប្អូនៗដែលជិះម៉ូតូបង្កភាពអនាណាធិបតេយ្យ និងខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត និងប្អូនៗដែលមិនមានពាក់ព័ន្ធនិងបទល្មើសបានធ្វេីការអប់រំឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវវិញផងដែរ។

លោកវរសេនីយឯក ឈឿង គឹមសុង បញ្ជាក់ថា សមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការនេះឱ្យដូចជាភ្លៀងរលឹម ហេីយក៍សូមមាតា បិតា ក្រុមគ្រួសារ អ្នកអាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មេីស ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕ លោក លីន សាលី

ព័ត៌មានពេញនិយម