Sunday, November 24, 2024

សម្ដេចធិបតី ចេញបទបញ្ជាឱ្យពិនិត្យ ស្រាវជ្រាវជាបន្ទាន់ ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ

រាជធានីភ្នំពេញ៖ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញបទបញ្ជាឱ្យពិនិត្យ ស្រាវជ្រាវជាបន្ទាន់ ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ដើម្បីឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។ នេះបើយោងតាមការឲ្យដឹងពី facebook ផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលមានឈ្មោះថា ” Samdech Thipadei Hun Manet Prime Minister of Cambodia” នៅព្រឹកថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៣ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ “ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ)”

សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ “ខ្ញុំបានចេញបទបញ្ជាទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម”។

សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។

ក្នុងនោះប៉ុន្តែគេសង្កេតឃើញថា អ្នកគាំទ្រសម្ដេចធិបតី ហ៊ុន ម៉ាណែត បាទបានចូលរួមក្នុងបញ្ជីបញ្ចេញមតិយោបល់ ដោយការផ្ដល់សញ្ញា Emoji លើកដៃសំពះ និងសញ្ញាបេះដូង ហាក់បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចនាពេលនេះ៕នាគស

ព័ត៌មានពេញនិយម