Monday, November 25, 2024

ជីកដីដាក់ប្រពន្ធ័លូបង្ហូរទឹកប៉ះចំរណ្តៅគ្រាប់មិនទាន់ផ្ទុះ ៤៧គ្រាប់ កណ្ដាលក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ជីកដីដាក់ប្រពន្ធ័លូបង្ហូរទឹកប៉ះចំរណ្តៅគ្រាប់ រាយការណ៍ជួន អង្គភាពសុីម៉ាក់ ចុះពិនិត្យនិង រកឃើញគ្រាប់មិនទាន់ផ្ទុះ ដែលជាសំណល់សង្គ្រាមចំនួន ៤៧គ្រាប់ ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមសំនេរ នៅលើ ហ្វេសប៊ុកផ្លូវការ របស់ ឯកឧត្តម ហេង រតនា ដែលមានឈ្មោះដា ” HENG Ratana”។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ថា “លុបបំបាត់ការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ធានាសុវត្ថិភាពនិងគាំទ្រការអភិវឌ្ឍ!”

ឯកឧត្តម ហេង រតនា បានបន្តថា “កំលាំងជំនាញអង្គភាពសុីម៉ាក់ប្រចាំទិសខេត្តបាត់ដំបង បានឆ្លេីយតបតាមសំណេីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដែលជីកដីដាក់ប្រពន្ធ័លូបង្ហូរទឹកប៉ះចំរណ្តៅគ្រាប់មិនទាន់ផ្ទុះជាសំណល់សង្គ្រាម។”

ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ថា “ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនេះ មានចំនួនសរុប៤៧គ្រាប់ បានដឹកជញ្ជូនដោយសុវត្ថិភាព!!។”

ប្រជាពលរដ្ឋ បានសម្ដែងនូវអំណរសាទរ និងអរគុណដល់ កំលាំងជំនាញអង្គភាពសុីម៉ាក់ប្រចាំទិសខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ ប្រកបដោយថាមពល កំលាំងកាយចិត្ត ចុះជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា បើមិនដូច្នោះទេនឹងអាចបង្កឱ្យមាន សោកនាដកម្មជាក់ជាមិនខាន៕នាគស

ព័ត៌មានពេញនិយម