Saturday, November 23, 2024

នៅទីបំផុត អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ កុមារី និងគ្រួសារ រស់នៅក្នុងបឹងទន្លេសាប ដែលជួបការលំបាកហើយ

ខេត្តសៀមរាប៖ នៅទីបំផុត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ កុមារី និងគ្រួសារ រស់នៅក្នុងបឹងទន្លេសាប ដែលជួបការលំបាក វេទនា គ្មានមធ្យោបាយក្នុងការធ្វើដំណើរទៅសាលារៀន ក្នុងភូមិសាស្ត្រភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ។

មហាជនថា ទាំងនេះសបញ្ជាក់ឲ្យឃើញថា ក្នុងនាមជា អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តសៀមរាប ឯឧត្តមអភិបាល លោក មានការយកចិត្តទុកដាក់ខ្ពស់ដល់ សុខ និងទុក្ខ របស់ប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម ជាសញ្ញា ធ្វើឱ្យកុមារី ឆុង គន្ធា កាន់តែមានសង្ឃឹម និងមានការតស៊ូក្នុងឆាកជីវិតដើម្បីអនាគតដ៏ល្អ របស់នាងផងដែរ។

មហាជនបន្តថា បើទោះបីជា មហាជនមិនបានឮនូវ ការវាចាររបស់ ឯឧត្តមអភិបាលខេត្តសៀមរាប ដោយផ្ទាល់ ប៉ុន្តែស្នាមមញញឹម របស់ ឯកឧត្តម បានបង្ហាញយ៉ាងច្បាស់ អំពីក្ដីស្រឡាញ់ ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ឯកឧត្តម។

មហាជនបញ្ជាក់ ដោយក្ដីមោទនៈថា ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំង ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាបថ្មីនេះ នឹងក្លាយទៅជាអភិបាលខេត្ត ល្អ គំរូ បញ្ញាញៀនឈ្លាសវៃ ប្រកបដោយថាមពលខ្ពស់ ក្នុងការដឹកនាំ ខេត្តដែលជារាជធានី បុរាណរបស់មហានគរ បានរីកចម្រើន និងឈានមុខគេជាមិនខាន។

សូមជម្រាបជូនផងដែរថា នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានធ្វើការបញ្ចេញនូវវីដេអូសម្ភាសន៍ ជាមួយកុមារី ដែលមានឈ្មោះ ឆុង គន្ធា ជាកូនស្រីច្បងក្នុងចំណោមបងប្អូន ៥ នាក់ របស់គ្រួសារអ្នកនេសាទ មានជីវភាពក្រីក្រលំបាក រស់ក្នុងខ្ទម ដ៍ទ្រុតទ្រោមបណ្ដែតទឹកមួយ អណ្ដែតចុះឡើងទៅតាមរដូវ ក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប មហាជនបានចែករំលែក ហើយលើកឡើងថា “ក្រោមមេឃតែមួយតែវាសនាខុសគ្នា កូនគេមានឡាន ម៉ូតូ កង់ កាណូត ទូកជិះហើយមិនចង់ទៅរៀនផង ចំណែកប្អូនខ្លួនជាស្រីត្រូវតស៊ូជិះស្នោរចែវទៅរៀនខ្លួនឯង ប្រថុយគ្រោះថ្នាក់លើផ្ទៃទឹក ដោយមិនបោះបង់ការសិក្សា🥹”

មហាជនផ្សេងទៀតក៍លើកឡើងផងដែរថា “ឃើញហើយសង្វេគណាស់ ក្មួយលំបាកហើយ សុំបងប្អូនជួយស៊ែរម្នាក់មួយ 🥺🥲🙏🙏”។

ទោះបីជាយ៉ាងណាមហាជន ក៏បានសំដែងនៅអំណរសាទរ ចំពោះក្មួយស្រីដ៏កំសត់ និងគ្រួសារ ដែលបន្ទាប់ពីមានការចែករំលែកវីដេអូយ៉ាងច្រើនកុះករ ធ្វើឱ្យមហាជនមានការជួយឧបត្ថម្ភ ជាសម្ភារៈសិក្សា ថវិការ មធ្យោបាយធ្វើដំណើរទៅសាលា(ទូក) និងបានផ្ញើរសារលើកទឹកចិត្ត ចំពោះក្មួយស្រីផងដែរ និងជាពិសេសនៅពេលនេះ មហាជន ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅ ជូនចំពោះឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលមានការយកចិត្តទុកដាក់ចុះសួរសុខទុក្ខ ផ្ដល់ក្ដីសង្ឃឹមដល់ក្មួយស្រី និងក្រុមគ្រួសារ៕នាគស

ព័ត៌មានពេញនិយម