រាជធានីភ្នំពេញ៖ កម្ពុជាស្វាគមន៍ តំណាងក្រុមហ៊ុន Meta Platform Inc. តែមិនស្វាគមន៍បុក្កលិកចាស់ ២២រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platform Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់ មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា លេខ២០៣២បទ ចុះថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២៣នេះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា៖
១៖ ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។
២៖ ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
៣៖ ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។
៤៖ ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទោះបីជាយ៉ាង ប្រជាពលរដ្ឋកម្ពុជា បានសម្តែងនូវ អំណរសាទរ ចំពោះព័ត៌មួយនេះជាខ្លាំង ហើយសង្ឃឹមថា ក្រុមហ៊ុន Media ដ៍ទៃទៀត នឹងមិនមានការបង្ក អរិភាពជាមួយប្រទេស ដែលមាននិតិរដ្ឋដូចកម្ពុជានោះឡើយ៕នាគស