Monday, November 25, 2024

ឈ្មួញឈើ ឈ្មោះ ហ៊ុយ កំពុងតែធ្វើ សកម្មភាពដឹកជញ្ជូនអុសឈើស្រស់ ដែលទើបនឹងកាត់ចេញពីព្រៃអភិរក្ស យ៉ាងគគ្រឹកគគ្រែង តែមន្ត្រីជំនាញខេត្តកំពង់ធំ គ្មានចំណាត់ការទាល់តែសោះ

ខេត្តកំពង់ធំ៖ លោក ហ៊ុយ ដែលគេស្គាល់ច្បាស់ថា ជាឈ្មួញឈើដុះស្លែម្នាក់ នៅក្នុងខេត្តកំពង់ធំ បាននិងកំពុងតែបន្តធ្វើសកម្មភាព ដឹកជញ្ជូនអុសឈើស្រស់ ដែលទើបនឹងកាត់ចេញពីព្រៃអភិរក្ស យ៉ាងគគ្រឹកកក្រែង តែមន្ត្រីជំនាញខេត្តមួយនេះ គ្មានចំណាត់ការទាល់តែសោះ។ នេះបើយោងតាមប្រភពច្បាស់លាស់ បានផ្ដល់ឱ្យអង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី បានដឹងនៅព្រលប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២៣។

ប្រភពថា ជាយូរយាងណាស់មកហើយ និងរហូតមកដល់ពេលនេះ ឈ្មួញឈើ ឈ្មោះ ហុយ បាននឹងកំពុងគៀងគោ ប្រជាពលរដ្ឋមួយចំនួន ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន ហើយ លោក ហ៊ុយ នេះបានដឹយ៉ាងណាធិបតេយ្យ ជុំវិញបញ្ហាមន្ត្រីជំនាញ បានរក្សាភាពស្ងៀមស្ងាត់។
ប្រភពបានបន្តថា លោកហ៊ុយដែលជាមេឈ្មួញឈើចាស់វស្សា បានដឹកជញ្ជូនឈើអុស ប្រភេទឈើស្រស់ ចេញពីតំបន់ការពារ យ៉ាងអាណាធិបតេយ្យ ចំណែកឯជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នបានរក្សាភាពស្ងៀមស្ងាត់ ហាក់ទទួលបានលាបសក្ការៈពីក្រុមឈ្មួញ ឈ្មោះ ហ៊ុយ នេះ ព្រោះមិនឃើញមានការទប់ស្កាត់ឬក៏បង្ក្រាប ដែលធ្វើអោយឈ្មួញឈើរូបនេះ រិតតែបានដៃ ធ្វើការដឹកជញ្ជួនទាំងយប់ទាំងថ្ងៃយ៉ាងដូច្នេះ។
ប្រភពបញ្ជាក់ថា បច្ចុប្បន្នមហាជន បាននិងកំពុងឃ្លាំមើលបទល្មើសក្នុងដែនជម្រៅសត្វបឹងពែរនេះ ហើយក៍បានធ្វើការគោរពស្នើសុំ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក សុីតូ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្ទោង និង ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការចុះបង្ក្រាបឈ្មួញឈើរូបនេះផងដែរ៕នាគក្រហម

ព័ត៌មានពេញនិយម