ខេត្តសៀមរាប៖ មហាជនបានលើកឡើងថា បទល្មើសគ្រឿងញៀន នៅតែមានក្នុងមូលដ្ឋាន ប៉ុន្តែមិនរួចពីដៃ លោក អធិការនគរបាលក្រុងសៀមរាប បានទេ។
មហាជនថា លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាអធិការដ៍ឆ្នើម លោកតែងតែ យកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្ត្រក្រុងសៀមរាបរបស់លោក ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្រុងសៀមរាប មានភាពកក់ក្ដៅជាខ្លាំង។
មហាជនបន្តថា តួយ៉ាង លោកវរសេនីយ៍ឯក ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ នូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលក្រុងសៀមរាប ចូលរួមសហការណ៍ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបបទ រក្សារទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងឃាត់បានខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីវេលាម៉ោង ០៥ និង៣០នាទី ថ្ងៃទី ២៣ខែ សីហា ឆ្នាំ២០២៣កន្លងទៅនេះ។
មហាជនបញ្ជាក់ថា ជនសង្ស័យ ដែលកម្លាំងឃាត់បានមាន ទី១ មានឈ្មោះ សា ហាលីម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ករណីរក្សារទុក ជួញដូរ ប្រើប្រាស់ និងមានសារធាតុ ញៀននៅក្នុងខ្លួន។
ជនសង្ស័យទី២ មានឈ្មោះ ភាព សុភក្រ័ ហៅទ្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ករណីចាត់ចែង ប្រើប្រាស់ និងមានសារធាតុ ញៀននៅក្នុងខ្លួនផងដែរ។
នៅក្នុងប្រតិបត្តិការនេះ លោកអធិការដឹកនាំកម្លាំងដកហូតបានវត្ថុតាងមាន ម្សៅមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ស្មើនឹងទម្ងន់ ១.៦៤ក្រាម(ទម្ងន់សុទ្ធ) ទូរសព្ទដែចំនួន០២គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។ បច្ចុប្បន្ននេះកម្លាំងជំនាញ បាននាំជនសង្ស័យខាងលើ ទៅធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។
មហាជនបានសម្ដែងនូវ ការអំណរសាទរ ចំពោះស្នាដៃរបស់លោកអធិការក្រុងសៀមរាប និងកម្លាំងជំនាញ ទទួលបាននាពេលកន្លងមក និងនៅក្នុងពេលនេះ ថាជាស្នាដៃដ៍អស្ចារ្យ និងសាកសមជាអធិការ នៃអធិការដ្ឋាននគរបាលដ៏គំរូ នៅក្នុងខេត្តសៀមរាប ហើយសាកសមបំផុតនឹងទទួលបានការកោតសរសើរ ពីមហាជននៅទូទាំងក្រុងសៀមរាប។
ទន្ទឹមនឹងនេះផងដែរ លោក វរសេនីយ៍ឯក ដា ចំរើនអធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៍បានប្រកាសជួននូវ លេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនងបន្ទាន់ ↘️ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈសូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង ☎️ 097 778 0123 , 012 239 240 ផងដែរ៕នាគស