ខេត្តសៀមរាប៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅចំណុចក្រុមទី០២ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ នេះ។
សមត្ថកិច្ចថា ម្ចាស់ផ្ទះដែលរងការឆាបឆេះនោះ មានឈ្មោះ ស៊ុត ស្រីលាភ ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរៈនៅផ្ទះ រស់នៅក្នុងភូមិកេីតហេតុខាងលេី ។
សមត្ថកិច្ចបន្តថា ករណីនេះអគ្គិភ័យនេះ សមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង។
សមត្ថកិច្ចបន្ថែមថា ហេតុការណ៍នេះបានបណ្ដាលឱ្យ ការខូចខាតផ្ទះធ្វេីអំពីថ្ម ប្រក់ស័ង្កសី ១ខ្នង ទាំងស្រុង សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងផ្ទះ សរុបទាំងអស់ប្រហែល ០១ ម៉ឺនដុល្លាសហរដ្ឋអាមេរិក តែមិនបណ្តាលអោយ រងគ្រោះថ្នាក់ដល់នរណាម្នាក់ឡេីយ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យ មានគ្រោះអគ្គិភ័យនេះមកពី ម្ចាស់ផ្ទះមានការធ្វេសប្រហែស ផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះ៕នាគស