រាជធានីភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌម្នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិត ខ្លួនឯង ដោយយក កាំភ្លើង ខ្លីបាញ់ នៅក្នុងបន្ទប់ឡៅតឿផ្ទះរបស់ខ្លួន លេខ ២៩ ផ្លូវ ម្លិះ ក្នុងបុរីអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ។
លោក ឧត្តមសេនីយ៍ទោ មានឈ្មោះ អ៊ីវ រិទ្ធ ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរជានគរបាល មានឋានន្តរសក្ដិ ឧត្ដមសេនីយ៍ទោ តួនាទី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នាក់នៅផ្ទះ កើតហេតុខាងលើ ។ប្រភពពីកូនស្រីជនរងគ្រោះឱ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះ និង ប្រពន្ធ បានចេញទៅកម្មវិធី នៅខាងក្រៅរៀងៗខ្លួន ពេលត្រលប់មកផ្ទះវិញ ពួកគាត់បាន ទាស់សម្តីគ្នាតិចតួច ហើយប្រពន្ធបានដេីរចូលទៅក្នុងផ្ទះមុន បន្ទាប់មកជនរងគ្រោះបានដេីរចូលទៅបន្ទប់កូនស្រី ជាន់ឡៅតឿរួច ក៍បាញ់សម្លាប់ខ្លួនឯងតែម្តង។ប្រភពដដែលបានបន្តថា ជនរងគ្រោះ ធ្លាប់បានគំរាមសម្លាប់ខ្លួនជាច្រើនលេីកច្រើនសារមកហើយ អោយតែ ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធម្ដងៗ។
បន្ទាប់ពីកេីតសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញ ដើម្បីចុះមកធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ និង ពិនិត្យលេីសពរង គ្រោះ ឃេីញមានស្នាមគ្រាប់កាំភ្លើង ត្រង់ក្បាលចំហៀង ខាងស្តាំ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃេីញកាំភ្លើងខ្លីមួយដេីម និង សំបកគ្រាប់១។
យោងតាមការត្រួតពិនិត្យ ពីនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ និង មានការត្រួតពិនិត្យ ពីគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានសន្និដ្ធាន ជនរងគ្រោះ ពិតជាស្លាប់ ដោយសារប្រេីកាំភ្លើងខ្លីបាញ់ សម្លាប់ខ្លួន ពិតប្រាកដមែន។បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស