Tuesday, November 26, 2024

ជនសង្ស័យមានគ្នាប្រហែល 6 នាក់មកប្លន់អ្នកទោសយកទៅបាត់ ខណៈដែលមន្ត្រីពន្ធនាគារខេត្តសៀមរាបយកអ្នកទោសទៅព្យាបាលធ្មេញ

ខេត្តសៀមរាប៖ មន្ត្រីពន្ធធានាគារខេត្តសៀមរាប នាំយកអ្នកទោសទៅព្យាបាលមាត់ធ្មេញ ត្រូវជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល 06នាក់ បានចូលទៅធ្វើសកម្មភាពប្លន់រំដោះយកអ្នកទោស ពីក្នុងគ្លីនិកព្យាបាលមាត់ធ្មេញយីហោ ជុំ ចិន្ដា ដែលមានទីតាំងនៅក្បែរហាងបបរសរាជនី ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង08 និង 45នាទីថ្ងៃទី17 ខែសីហា ឆ្នាំ2023នេះ។

ប្រភពថា ក្នុងករណីប្លន់រំដោះយកអ្នកទោសនេះ ជនសង្ស័យបានប្រើប្រាស់រថយន្ត Lexus Rx330 ពណ៌ទឹកសមុទ្រ ផ្លាកលេខ ភ្នំពេញ 2AA-4315 និងមានប្រដាប់ដោយអាវុធទំនើបគ្រប់ដៃផងដែរ។
ប្រភពបន្តថា បុគ្គលិកនៅខាងក្នុងគ្លីនិកថា ស្មានតែគេថតវីដេអូ ប្រែងៗ ទើបពួកគាត់មិនសូវមានការភិតភ័យ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពប្លន់រំដោះអ្នកទោសរួច ជនល្មើសបានយករថយន្តទៅប្លុងចោល នៅក្រោយបុរីអាក់ខេដ ដែលស្ថិត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ 11 និង 40នាទី ព្រឹកថ្ងៃដដែល។ ភ្លាមសមត្ថកិច្ច បានចុះធ្វើការត្រួតពិនិត្យក្នុងរថយន្ត រកឃើញកាំភ្លើង ចំនួន 05ដើម និងសម្ភារធ្វើសកម្មភាពមួយចំនួនទៀត។
ទោះបីជាយ៉ាងណាសមត្ថកិច្ច នៅពុំទាន់អាចឆ្លើយបំភ្លឺ ឱ្យបានពិស្ដារជុំវិញករណីនេះបាននៅឡើយទេ(ព័ត៌មានបឋម)៕នាគស

ព័ត៌មានពេញនិយម