Sunday, November 24, 2024

ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត មិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត 

រាជធានីភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលដ៍ខ្លីខាងមុខ បានប្រកាសជំហរដោយប្រឆាំងដាច់ខាត ចំពោះការដាំដំណាំកញ្ឆា នៅក្នុងប្រទេសកម្ពុជា។ ថ្លែងបែបនេះតាមរយៈសម្រង់សម្ដី ដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថាស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ […] គ្រាន់តែយើងមិនអនុញ្ញាតផងចាប់ប៉ុន្មានដងនៅតាកែវ ទម្រាំតែយើងបើកទៀត។ ដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីអាហ្នឹង (កញ្ឆា) ខ្ញុំមិនគាំទ្ររឿងដាំកញ្ឆាស្រុកខ្មែរ»។

សូមជំរាបជួនផងដែរថា កន្លងទៅធ្លាប់មានការស្នើសុំម្ដងហើយម្ដងទៀត ពីសំណាក់អ្នកវិនិយោគមួយចំនួន ដោយបង្ហាញគោលបំណងចង់ដាំដុះដំណាំកញ្ឆានៅក្នុងប្រទេសកម្ពុជា ក្រោមហេតុផលថា ផ្គត់ផ្គង់ដោយវិស័យសុខាភិបាល ប៉ុន្ដែសំណើទាំងអស់នោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាច្រានចោលជាបន្ដបន្ទាប់។

បើទោះបី រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការដាំកញ្ឆានេះក្ដី ប៉ុន្ដែមានជនខិលខូចមួយចំនួន បានលួចដាំដំណាំប្រភេទនេះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្ដបន្ទាប់ផងដែរ ហើយទីតាំងដែលតែងបង្ក្រាបបាននាពេលកន្លងទៅ ភាគច្រើននៅខេត្តតាកែវ៕នាគស

សូមទស្សនាវីដេអូខ្លី៖

ព័ត៌មានពេញនិយម