ខេត្តសៀមរាប៖ សង្ស័យចង់ធ្វើសុីសមត្ថកិច្ចទេដឹង? បុរសកំពូលល្បិចម្នាក់ គ្រាន់តែរថយន្តបុកគ្នា ចុះមកប្រមូលសម្ភារ: រួចដើទៅធ្វើជាដេកនៅលើផ្លូវ ហាក់ត្រូវបានគេបុករងគ្រោះថ្នាក់ធ្ងន់ធ្ង ប៉ុន្តែសំណាងសមត្ថកិច្ ដឹងទាន់ ក៍ថតបាន ហៅមិនងើប រួចសមត្ថកិច្ចនាំគ្នាសែងដាក់ក្នុងរថយន្ត យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសួរនាំ មានអីស្ទើរផ្ទុះម៉ាសុីន ព្រោះជាតិអាល់កុល រហូតដល់ 1.13 មីលីក្រាម ក្នុង 1លីត្រខ្យល់។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច មកកាន់អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី កាលពីយប់ថ្ងៃទី 13 ខែសីហា ឆ្នាំ2023។
សមត្ថកិច្ចថា ក្នុងតំបន់អង្គរ មានករណីគ្រោះថ្នាក់ចរាចរណ៏នៅចំណុចខាងលិចផ្ទះឈ្មោះប៉ាន់ ប៉ូ ប្រហែល៥០មម៉ែត្រ ចន្លោះពីចំបក់កំណប់មកផ្លូវបំបែកទិក្សិណខាងត្បូង ស្ថិតក្នុងភូមិទិក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង17 នឹង30នាទីថ្ងៃទី13 ខែសីហា ឆ្នាំ2023។
សមត្ថកិច្ចដ៍ដែលបន្តថា រថយន្តម៉ាក Ford Ranger Wildtrak ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-2426 អ្នកបើកបរឈ្នោះ ( មិនប្រាប់ឈ្មោះព្រោះស្រវឹង) បានបើកបរក្នុងទិសដៅពីលិចទៅកើត បុកគ្នាជាមួយ រថយន្តម៉ាក Toyota Scion ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-6075 អ្នកបើកបរឈ្មោះ ហាស់ សុធារក្ស ប្រុស អាយុ 29ឆ្នាំ រស់នៅក្នុងភូមិក្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ដែលបើកបរក្នុងទិសដៅពីកើតមកខាងលិច។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមាន គ្រថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបើកបររថយន្ត Ford Ranger Wildtrak ស្រវឹងបើកបររ៉េចូលខាងស្តាំរបស់រថយន្ត តូយូតា សៃអន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងដើម្បីធ្វើការរបស់វែង តែភាគីខាងរថយន្ត Ford Ranger Wildtrak ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-2426 បានចុះមកប្រមូលសម្ភារ:រួច ដើរទៅធ្វើជាដេកនៅលើផ្លូវ ហាក់ត្រូវបានគេបុករងគ្រោះថ្នាក់ធ្ងន់ធ្ងរ តែត្រូវសមត្ថកិច្ចដឹងទាន់ សែងដាក់លើរថយន្ដរួច យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីវាស់ជាតិអាល់កុល ទើបដឹងថាបុរសនោះមានឈ្មោះ នី សៀងហ៊ាន ហើយជាលទ្ធផលជាតិអាល់កុល 1.13 មីលីក្រាម ក្នុង 1លីត្រខ្យល់ ស្ទើរផ្ទះមាស៊ីនវាស់ជាតិអាល់កុលរបស់សមត្ថកិច្ច៕នាគស