ខេត្តសៀមរាប៖ អាណាព្យាបាលត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះកូន ដែលនៅសិក្សា ត្រូវមិត្តភក្តិនាំទៅផ្លូវខុស ជួបគ្រោះដល់ខ្លួន ដូចមានមេរៀនស្រាប់ក្នុងរឿងរ៉ាវក្មេងស្រីដែលទើបតែមានអាយុ ១៣ឆ្នាំម្នាក់ ព្រោះតែនាងសេពគប់ជាមួយមិត្តភក្តិខុស ចេញពីរៀនគួរភាសាអង់គ្លេស មិនបានត្រឡប់ទៅផ្ទះ តែត្រូវបានមិត្តភក្តិបបួលខ្លួនជិះកង់ជូនទៅជួបសង្សាររបស់គេ ក៍ត្រូវបានយុវជនល្មោភកាមម្នាក់ ដែលជាបងប្អូនជីដូនមួយ របស់សង្សារមិត្តភក្ដិនាងចាប់រំលោភ បើទោះបីជានាងខំរើបំរាស់ និង សំពះសុំអង្វរក៍ដោយ។
ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចបរិវេណសាលាបឋមសិក្សារណសិរ្សត្រីភូមិ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីម៉ោង១៩ និង ៣០នាទីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៣ កន្លងទៅនេះ។
សមត្ថកិច្ចថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ក.ន.ក អាយុ ១៣ ឆ្នាំ មានមុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ននៅភូមិ… ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ក្មេងស្រីរងគ្រោះ បានធ្វើការបំភ្លឺ ដោយមានម្ដាយរបស់នាងចូលរួមផងនោះថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦:០០នាទីល្ងាច ខ្លួនចេញពីរៀនគួរភាសាអង់គ្លេស នៅផ្ទះអ្នកគ្រូម្នាក់ នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ។ ពេលនោះមិត្តភក្ដិខ្លួនឈ្មោះ ហ.ម ភេទស្រី នៅភូមិដំដែកផ្សារ បានបបួលខ្លួនជិះកង់ជូនទៅជួបសង្សាររបស់គេឈ្មោះ ឆាត់ ឆេន ភេទប្រុស រស់នៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម នៅក្នុងបរិវេណវត្តរោងគោ ស្ថិតក្នុងភូមិថ្លាត ឃុំខ្ចាស់ ។ ពេលទៅដល់វត្តក៏ឃើញឈ្មោះ ឆាត់ ឆេន ដែលជាសង្សាររបស់ឈ្មោះ ហ.ម នោះឈរចាំនៅក្នុងវត្ត ហើយឈ្មោះ ហ.ម គេនិយាយលេងជាមួយសង្សារគេចំណែកខ្លួនក៏អង្គុយលេងទូរស័ព្ទនៅលើកង់បានមួយសន្ទុះ ក៏ស្រាប់តែមានឈ្មោះ ឡោម ផល ភេទប្រុស ត្រូវជាបងប្អូនជីដូនមួយរបស់ឈ្មោះ ឆាត់ ឆេន ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ផ្លាកលេខ ១AP-២០៥៧ មកដល់ ហើយនិយាយជាមួយខ្លួន ដោយខ្លួនភ័យខ្លាចហើយក៏យប់ផងខ្លួនក៏បបួលឈ្មោះ ហ.ម ត្រលប់មកផ្ទះវិញតែឈ្មោះ ហ.ម ចេះតែថាចាំតិចទៀតសិន។ រហូតដល់ម៉ោង ០៦:៥០នាទីយប់ ទើប ត្រលប់ទៅផ្ទះវិញ ដោយឈ្មោះ ហ.ម បានជិះកង់ជាមួយសង្សារគេ ហើយអោយខ្លួនជិះម៉ូតូជាមួយបុរសដែលជាបងប្អូនជីដូនមួយរបស់ឈ្មោះ ឆាត ឆេន ហើយគេប្រាប់ថាបើខ្លួនមិនព្រមជិះមានតែដើរ ។ ពេលនោះ ខ្លួនក៏ឡើងជិះម៉ូតូជាមួយឈ្មោះ ឡោម ផល ជិះមកមុន ចំណែកឈ្មោះ ហ.ម ជិះកង់មកពីក្រោយ។ ពេលជិះម៉ូតូមកដល់ក្លោងទ្វារបរិវេណសាលាបឋមសិក្សារណសិរ្យត្រីភូមិ នៅម៉ោងប្រហែល ៧.០០នាទីយប់ ឈ្មោះ ឡោម ផល បានបើកម៉ូតូយ៉ាងលឿនបត់ចូលទៅក្នុងសាលាបឋមសិក្សារណសិរ្សរីភូមិ ខ្លួនគិតថាដូចមិនសូវស្រូលក៏លោតចុះពីលើម៉ូតូរត់មកក្រៅខ្លោងទ្វារ ហើយឈ្មោះ ឡោម ផល តាមចាប់ទាញដៃខ្លួនទៅក្រោយអាគារសាលា។ ភ្លាមៗនោះខ្លួនខំរើបំរាស់ និង សំពះសុំអង្វរ តែឈ្មោះ ឡោម ផល មិនស្តាប់ នាងក៏ប្រតាយប្រតប់ តែក៍អស់កំលាំងរើបំរាស់ ឈ្មោះ ឡោម ផល ក៏ធ្វើសកម្មភាពចាប់រំលោភនាង ពេលនោះទូរស័ព្ទរបស់ឈ្មោះ ឡោម ផល ក៏រោទ៍ជាច្រើនដងតែគេមិនលើក។ ពេលកំពុងតែធ្វើសកម្មភាពរំលោភ ខ្លួនបានប្រហែល ៣ នាទី ទូរស័ព្ទចេះតែរោទ៍ នាងក៏លួចចាប់ទាញទូរស័ព្ទ ពីក្នុងហោប៉ៅខោរ ហើយស្ទុះរត់ចេញបណ្តើរ និយាយទូរស័ព្ទប្រាប់ឈ្មោះ ឆាត ឆេន ថាអោយជួយខ្លួនផងព្រោះឈ្មោះ ឡោម ផល បានចាប់រំលោភខ្លួន ។ ពេលនោះខ្លួនបានរត់មកដល់លើផ្លូវជាតិលេខ៦ ក៏ជួបឈ្មោះ ហ.ម និង ឈ្មោះ ឆាត ឆេន ជិះតាមផ្លូវដែរ ខ្លួនក៏រត់ទៅប្រាប់ពួកគេអំពីដំណើររឿង។ បន្ទាប់មកឈ្មោះ ឡោម ផល ក៏ជិះម៉ូតូគេចទៅបាត់ ។
ចំណែកនាងក៍ត្រឡប់មកដល់ផ្ទះវិញ នាងក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅម្តាយ រួចម្តាយខ្លួនក៏បាននាំខ្លួនទៅរាយការណ៏ជូនសមត្ថកកិច្ច និងដាក់ពាក្យដណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ និងមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចចុះស្រាវជ្រាវ បានឃាត់ និង នាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡោម ផល ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្ននៅភូមិល្អក់ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ចំពោះករណី ” រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងអាយុនៃជនរងគ្រោះ” យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការបំភ្លឺ របស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធីហើយ៕នាគស