ខេត្តសៀមរាប៖ បុរសអ្នកស្រុកពួកម្នាក់ មានឈ្មោះ អ៊ាន សីហា ភេទប្រុសអាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិដូនកែវ ឃុំដូនកែ វស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រទះឃើញស្លាប់ ដោយចងក នៅត្រង់ចំណុច ដើមក្រឡាញ់ក្នុងបរិវេណដីរបស់ឈ្មោះស៊ាន រី ភេទស្រី ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្កស្រុក ប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ។
សមត្ថកិច្ចថា សពមានពាក់មួកទើបពណ៌សរ ពាក់អាវគគីរដៃវែងពណ៌ទឹកដោះគោ ស្លៀកខោក្នុងកីឡាពណ៌ខៀវ និងខោកីឡាយឺតជើងវែងពណ៌ខ្មៅក្រៅ ស្បែកជើងផ្ទាត់ពណ៌ខៀវចំនួន១គូរ។ សពត្រូវដាច់ចំណងធ្លាក់មកលើដីដោយមានសភាពស្អុយរលួយ ពុំអាចពិនិត្យបាន។
សមត្ថកិច្ចបន្តថា ឈ្មោះ ខ្វាក់ ផៃ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិដូនកែវ ឃុំដូនកែវស្រុកពួកខេត្តសៀមរាប ត្រូវជាមិត្តភក្តិរួមការងារជាមួយ(សព) បានអោយដឹងថា៖ នៅថ្ងៃទីពុំចាំខែកក្កដាឆ្នាំ២០២៣ ឈ្មោះ អ៊ាន សីហា(សព) ភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិជាមួយ បានមកបបួលគាត់និងឈ្មោះប្លក់ ភេទប្រុស នៅភូមិជាមួយ ទៅធ្វើការនៅផ្ទះរបស់អោយឈ្នោះ ឌី ភេទប្រុស នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយឈ្មោះ អ៊ាន សីហា(សព) ធ្វើការខាងកាត់ស្មៅ ចំណែករូបគាត់និងឈ្មោះ ប្លក់ ធ្វើរបងរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទីស្រាប់តែឈ្មោះ អ៊ាន សីហា (សព) បានបាត់ពីកន្លែងធ្វើការឈ្មោះ អ៊ាន សីហា(សព) បានឆាតមករូបគាត់ ដោយនិយាយប្រាប់គាត់ថា រូបខ្លួនជាកូនមិនល្អសុំអោយរូបគាត់ដឹកម្ដាយរបស់ខ្លួនយកទៅផ្ទះផង ពេលនោះរូបគាត់ក៏ឆាតនិយាយតប ទៅឈ្មោះ អ៊ាន សីហា(សព)វិញថាឯងនៅណាពួកម៉ាក តែឈ្មោះ អ៊ាន សីហា(សព)មិនឆ្លើយតបមករូបគាត់វិញទេ រូបគាត់ក៏តេទូរស័ព្ទទៅតែឈ្មោះ អ៊ាន សីហា(សព)មិនលើកទូរស័ព្ទទេ បន្ទាប់មករូបគាត់និងឈ្មោះ ឌី ឈ្មោះ ប្លក់ និងម្ដាយអ៊ាន សីហា បាននាំគ្នាទៅដើររក ឈ្មោះ អ៊ាន សីហា (សព) និងទៅប្ដឹងប៉ូលីសប៉ុស្តិ៏នគរបាលរដ្ឋបាលបល្ល័ង្កអោយទៅជួយដើររកតែរកមិនឃើញ រហូតមកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៣វេលាម៉ោង១០និង០០នាទី គាត់ក៏ទទួលបានពត៌មានពីប៉ូលីសប៉ុស្តិ៏នគរបាលរដ្ឋបាលបល្ល័ង្កប្រាប់ថា មានមនុស្សចងកស្លាប់នៅបរិវេនក្នុងដីរបស់ឈ្មោះ ស៊ាន រី ភេទស្រី នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ភ្លាមនោះ រូបគាត់និងឈ្មោះ ប្លត់ បាននាំគ្នាទៅមើលក៌ឃើញ ឈ្មោះ អ៊ាន សីហា(សព)ចងកស្លាប់ពិតមែន ។
បន្ថែមលើនេះទៀតនោះ ឈ្មោះ ជីម ចៀន ភេទស្រីអាយុ៧៧ឆ្នាំ នៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបត្រូវជាម្ដាយ(សព) បានអោយដឹងដែលថា កន្លងមករូបគាត់តែងតែនិយាយប្រាប់កូនគាត់អោយខំប្រឹងរកលុយយកមកសងគេ តែកូនគាត់ពុំដែលនិយាយអ្វីឡើយ លុះនៅថ្ងៃទីពុំចាំខែកក្កដាឆ្នាំ២០២៣កូនរបស់គាត់ឈ្មោះ អ៊ាន សីហា(សព)បានមកធ្វើការនៅផ្ទះរបស់ឈ្មោះ ឌី ភេទប្រុសនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើបានប្រហែល២០ថ្ងៃកូនគាត់ឈ្មោះ អ៊ាន សីហា(សព) បានប្រាប់គាត់អោយមកលេងខ្លួន បន្ទាប់មកនៅថ្ងៃទីពុំចាំខែកក្កដាឆ្នាំ២០២៣រូបគាត់កបានជិះម៉ូតូមកជាមួយឈ្មោះ ខ្វាក់ ផៃភេទប្រុសនិងឈ្មោះ ប្លក់ភេទប្រុសនៅភូមិជាមួយដើម្បីជួបកូនរបស់គាត់(សព) រហូតមកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣វេលាម៉ោង១១និង០០នាទីស្រាប់តែបាត់កូនគាត់ឈ្មោះ អ៊ាន សីហា(សព) ពីកន្លែងធ្វើការផ្ទះរបស់ឈ្មោះ ឌី ភេទប្រុស នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភ្លាមនោះរូបគាត់និងឈ្មោះ ឌី ឈ្មោះ ខ្វាក់ ផៃ និងឈ្មោះ ប្លក់ បាននាំគ្នាដើររកនិងប្ដឹងប៉ូលីសប៉ុស្តិ៏នគរបាលរដ្ឋបាលបល្ល័ង្កអោយជួយផ្សព្វផ្សាយរកតែរកមិនឃើញ រហូតមកដល់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១៣និង១០នាទីស្រាប់តែមានប៉ូលីសប៉ុស្តិ៏នគរបាលរដ្ឋបាលបល្ល័ង្កបានតេទូរស័ព្ទប្រាប់រូបគាត់ថាកូនរបស់គាត់ឈ្មោះ អ៊ាន សីហា(សព)បានចងកស្លាប់ក្បែរកន្លែងធ្វើការ ក្រោយមករូបគាត់ក៏អោយអ្នកជិតខាងឌុបម៉ូតូជូនគាត់មកកន្លែងដែលកូនគាត់ចងក ពេលមកដល់ ស្រាប់តែឃើញកូនរបស់គាត់ឈ្មោះ អ៊ាន សីហា (សព) ចងកស្លាប់ពិតមែន។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យពីគ្រូពេទ្យមណ្ឌលសុខភាពឃុំបល្ល័ង្ កនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងកំលាំងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុ ឃើញថា សពបានស្លាប់ដោយសារ ការធ្វើអត្តឃាត (ចងកស្លាប់ខ្លួនឯងពិតមែន)។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស