Thursday, November 21, 2024

មកដឹងរឿង ៥ ចំណុច ពាក់ព័ន្ធនឹងការចាប់ផ្ដើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្ដីជូនដំណឹងលេខ ១៤៤៣ រ.ល.អ.ស ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការចាប់ផ្ដើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SiemReap Angkor International Airport ផ្ដល់ជួនរឿង ៥ ចំណុច ដល់សាធារណៈជន ប្រតិបត្តិករប្រកបអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និង អន្តរជាតិ ជ្រាបជាព័ត៌មាន។

១).អាកាសយាន្តដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SiemReap Angkor International Airport) និងគ្រោងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៣ តទៅ។

២).អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SiemReap Angkor International Airport)នេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Code)ដែលមានលេខ បួន តួអក្សរឡាតាំង VDSA។

៣).គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមអាកផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (SiemReap International Airport -REP) បច្ចុប្បន្ននិងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SiemReap Angkor International Airport) ចាប់ពីម៉ោង ០០:០០ នាទី(ម៉ោងនៅកម្ពុជា)នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៣។

៤).ដោយឡែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SiemReap Angkor International Airport) និងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញនៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣។

៥).ដើម្បីចូលរួមរៀបចំផែនការ នៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SiemReap Angkor International Airport) រដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អាចចាប់ផ្ដើមទំនាក់ទំនង ចាប់ពីពេលនេះតទៅ៕នាគស

ព័ត៌មានពេញនិយម