Friday, October 18, 2024

បុរសម្នាក់ងង៉ុយដេក បើកម៉ូតូជ្រុលទៅធ្លាក់ទឹកប្រឡាយស្លាប់

ខេត្តសៀមរាប៖ បុរសម្នាក់ងង៉ុយដេក បើកម៉ូតូជ្រុលទៅធ្លាក់ទឹកប្រឡាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ត្រង់ចំណុចខាងជើងផ្ទះឈ្មោះ ឆាយ ស៑ន់ ចំងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិប្រណិត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ តឿ ភ្លូ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបេីកបរម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AB-៥៤៨០ ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុក៍ជ្រុលទៅធ្លាក់ទឹកប្រឡាយនៅខាងកើតផ្លូវតែម្ដង។

សមត្ថកិច្ចបន្តថា ឧបទ្ទវហេតុនេះបានបណ្តាលឲ្យ បុរសដែលជាអ្នកបើកបរម៉ូតូខាងលើស្លាប់បាត់បងជីវិតនៅកន្លែងកើតហេតុ និងខូចខាតម៉ូតូ ០១គ្រឿង ស្រាល។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបើកបរម៉ូតូងង៉ុយដេក។ បន្ទាប់ពីកើតហេតុកំលាំងជំនាញបានចុះធ្វើការវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាង និង កសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសាកសពកម្លាំងជំនាញបានប្រគល់ជូនក្រមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម