Monday, November 25, 2024

យុវជនម្នាក់ស្លាប់ដោយមានសភាពចងក នៅដើមស្វាយខាងមុខផ្ទះជួល ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប

ខេត្តសៀមរាប៖ យុវជនម្នាក់ត្រូវបានមិត្រភក្តិ ប្រទះឃើញស្លាប់ក្នុងសភាពចងក ដោយប្រើខ្សែអង្រឹងពណ៌ស្លែប្រវែង២ម៉ែត្រ ចងភ្ជាប់ជាមួយនឹងមែកស្វាយ កម្ពស់ពីដីប្រវែង ៣ម៉ែត្រ ខាងមុខផ្ទះជួល ដែលស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២៣ និង ០០ នាទី ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។

សមត្ថកិច្ចឱ្យដឹងថា យុវជនដែលស្លាប់នេះមានឈ្មោះ សេ សាយ័ណ អាយុ២២ឆ្នាំ មុខរបរ សិស្សអង្គការស្លាបព្រាកម្ពុជា មានទីកន្លែងកំណើត នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ តាំង សៀងឡុង ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរសិស្សអង្គការស្លាបព្រាកម្ពុជា ស្នាក់នៅផ្ទះជួល ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់អោយដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រូបខ្លួនបានមករៀននៅសាលាអង្គការស្លាបព្រាកម្ពុជា ហើយខាងសាលាក៏បានជួលផ្ទះមានទីតាំងដូចរៀបរាបខាងលើអោយខ្លួនស្នាក់នៅជាមួយសិស្សចំនួន០៣នាក់ទៀត ទី១-ឈ្មោះ មេត ស័ក្តិដា ភេទប្រុស អាយុ១៩ឆ្នាំ , ទី២-ឈ្មោះ លីម បេងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ នឹងទី៣-ឈ្មោះ សេ សាយ័ណ ភេទប្រុស អាយុ២២ឆ្នាំ ។ លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:១០នាទី រូបខ្លួនបានអង្គុយលេងនៅផ្ទះជួលជាមួយឈ្មោះ សេ សាយ័ណ ភេទប្រុស រូបខ្លួនបានសួរគេថា តើកើតអ្វីមែន គាត់ឆ្លើយថា ពិបាកចិត្តមិនដឹងប្រាប់អ្នកណានោះទេ រួចរូបខ្លួនក៏បានដើរចូលទៅក្នុងបន្ទប់គេងរបស់ខ្លួន រហូតដល់វេលាម៉ោង ២៣ និង ០០នាទី ខ្លួនបានដើរចេញពីបន្ទប់ទៅក្រៅក៏ស្រាប់តែបានឃើញទ្វារបន្ទាប់របស់ឈ្មោះ សេ សាយ័ណ ចំហរទ្វារនឹងពុំឃើញមានមនុស្ស ហើយខ្លួនក៏បានដើរទៅដល់ចំណុចដើមស្វាយមុខផ្ទះក៏បានឃើញឈ្មោះ សេ សាយ័ណ បានចងកនឹងខ្សែអង្រឹងពណ៌ស្លែ ភ្ជាប់ជាមួយមេឃស្វាយ ភ្លាមនោះខ្លួនក៏បានស្រែកហៅអ្នកនៅក្បែរជាមួយនឹងម្ចាស់ផ្ទះជួលមកជួយ រួចក៏បាននាំគ្នាកាត់ខ្សែអង្រឹងលើកឈ្មោះ សេ សាយ័ណ មកដាក់នៅលើគ្រែមុខផ្ទះជួល ពេលនោះរូបគេបានស្លាប់បាត់ទៅហើយ ។

ដោយឡែក ម្ចាស់ផ្ទះជួលខាងលើដែលមានឈ្មោះ ប៊ុន ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ក៍បានរៀបរាប់ឲ្យដឹងផងដែរថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ មានលោកគ្រូខាងអង្គកាស្លាបព្រាម្ពុជា បានមកសុំជួលផ្ទះរបស់ខ្លួនដើម្បីឲ្យកូនសិស្សចំនួន០៤នាក់ ទី១-ឈ្មោះ តាំង សៀងឡុង ភេទប្រុស , ទី-ឈ្មោះ មេត ស័ក្តិដា ភេទប្រុស , ទី៣-ឈ្មោះ លីម បេងហាក់ ភេទប្រុស និងទី៤-ឈ្មោះ សេ សាយ័ណ ដើម្បីស្នាក់នៅ ពេលនោះដែរក៏ពុំធ្លាប់មានបញ្ហាអ្វីទេ ។ លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៣  វេលាម៉ោង២៣ និង ០០នាទី ពេលនោះគ្រប់ខ្លួនកំពុងតែស្នាក់នៅក្នុងបន្ទប់ក៏ស្រាប់តែបានឮឈ្មោះ តាំង សៀងឡុង បានស្រែកឲ្យជួយរួចរូបខ្លួនក៏ចេញទៅមើល ភ្លាមនោះក៏ស្រាប់តែបានឃើញរូបគេនៅឈរទ្រពីក្រោមឈ្មោះ  សេ សាយ័ណ ដែលបានចងករបស់ខ្លួននឹងខ្សែអង្រឹងពណ៌ស្លែ ភ្ចាប់ជាមួយមេឃស្វាយ រូបខ្លួន និងអ្នកនៅក្បែរនោះ ក៏បាននាំគ្នាយកកាំបិតទៅកាត់ខ្សែនឹង ជួយលើកឈ្មោះ សេ សាយ័ណ មកដាក់នៅលើគ្រែ ពេលនោះរូបគេពុំមានដកដង្ហើម បានមួយសន្ទុះទើបដឹងថារូបគេបានស្លាប់បាត់ហើយ បន្ទាប់មករូបខ្លួនក៏បានទាក់ទងទៅសមត្ថកិច្ចតែម្ដង ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីឈ្មោះ តាំង សៀងឡុង យោងតាមការបំភ្លឺពីឈ្មោះ ប៊ុន ពឿន

តាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព នឹងតាមការបញ្ជាក់ពីលោកគ្រូកោសល្យវិច្ច័យខេត្តសៀមរាប សមត្ថកិច្ចអាចសន្និដ្ឋានបានថា យុវជនខាងលើពិតជាបានស្លាប់ដោយសារចងក (ធ្វើអត្តឃាត) ប្រាកដមែន។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជួនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបជូនផងដែរថា ក្នុងការត្រួតពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចក៍បានរកឃើញនូវលិខិតចំនួនពីរច្បាប់ ដែលរៀបរាប់ រឿងខូចចិត្ត និងកាចងអាឃាតចំពោះនារីម្នាក់ ដែលយុវជនរងគ្រោះខាងលើ បានហៅថា “ស្រីឆ្នាស់បាត់ដំបង”៕នាគស

ព័ត៌មានពេញនិយម