Friday, October 18, 2024

អគ្គិភ័យឆាបឆេះសាលាឆាន់ វត្តច័ន្ទបុប្ផារាម ហៅវត្តថ្មី

ខេត្តសៀមរាប៖ ករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះសាលាឆាន់នៅវត្តច័ន្ទបុប្ផារាម(ហៅវត្តថ្មី) ដែលស្ថិតក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។

សមត្ថកិច្ចថា ករណីអគ្គិភ័យនេះ បានបណ្ដាលឱ្យឆេះសាលាឆាន់មួយខ្នង ដែលមានទំហំ បណ្តោយ ២៤ម៉ែត្រ ទទឹង ១៦ម៉ែត្រ កំពស់ ១៦ម៉ែត្រ សាងសង់អំពីថ្មក្រោម ដំបូលឈើប្រក់ក្បឿង ខូចខាត ឆេះដំបូលឈើប្រក់ក្បឿងទំហំ ១៦០ម៉ែត្រការ៉េ ជញ្ជាំងឥដ្ឋទំហំ ៣២ម៉ែត្រការ៉េ និងគ្រឿងសក្ការបូជា។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឆេះនេះ មកពីទុស្សេខ្សែភ្លើង។ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះទៅពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕នាគស

ព័ត៌មានពេញនិយម