Monday, November 25, 2024

ស្ត្រីជនជាតិបារាំង ដែលជាភរិយាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បានស្លាប់

ខេត្តសៀមរាប៖ ស្ត្រីជនជាតិបារាំង ដែលជាភរិយាមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំងម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះនៃដីឡូតិ៍របស់គាត់ ដែលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង17 និង 00នាទីថ្ងៃទី 03 ខែ កក្កដា ឆ្នាំ2023។

សមត្ថកិច្ចឱ្យដឹងថា សាកសពឈ្មោះ OPINEL SAN EMMANUELLA ភេទស្រី អាយុ 51ឆ្នាំ មុខរបរ គ្មាន កំពស់ 1.67 មែត្រ  ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ16DP51261 ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា លោក សន ចាន់ថា អាយុ54ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ភាសារបារាំង មានទីលំនៅបច្ចុប្បន្ន នៅទីតាំងកើតហេតុខាងលើ ត្រូវជាស្វាមី របស់សព បានបំភ្លឺឲ្យដឹងថា ខ្ញុំបានរៀបការជាមួយគាត់នៅប្រទេសបារាំងក្នុងឆ្នាំ2000 រស់នៅទីនោះរហូតដល់ឆ្នាំ 2007 ខ្ញុំនឹងភរិយាបាននាំគ្នាត្រឡប់មកប្រទេសកម្ពុជាវិញ ដោយរស់នៅផ្ទះរបស់ខ្ញុំបាទផ្ទាល់រហូតដល់ឆ្នាំ 2013 ប្រពន្ធរបស់ខ្ញុំគាត់កើតជំងឺសរសៃប្រាសាទ ហើយបានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយយកថ្នាំមកលេបជារៀងរាល់ខែ លុះដល់ឆ្នាំ 2017 ប្រពន្ធរបស់ខ្ញុំគាត់មានជំងឺមហារីកកោសិកា(ស្បែក) ខ្ញុំបានព្យាយាមយកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតែគាត់ប្រកែកមិនព្រមទៅទេ សូមព្យាបាលនៅផ្ទះដោយប្រើប្រាស់ថ្នាំបុរាណខ្មែរ និងថ្នាំពេទ្យផង ជាក់ស្ដែងនៅថ្ងៃទី 3 ខែកក្កដាឆ្នាំ 2023 វេលាម៉ោង 17 និង 00នាទី ខ្ញុំបានរៀបចំអាហារពេលល្ងាចរួចក៏បានទៅហៅគាត់ តែគាត់មិនឆ្លើយ ខ្ញុំក៏បានយកដៃស្ទីតក្បាលនិងដង្ហើមទើបដឹងថាគាត់បានស្លាប់ទៅហើយ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សីដែលជាស្វាមីនៃសព ពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា ការស្លាប់នេះគឺដោយសារ ការបង្ករោគក្នុងឈាមនៅដំបៅកំភួនជើងខាងស្ដាំ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ដោយមានការឯកភាពពីស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ សាកសពត្រូវបានប្រគល់ជូន លោក សន ចាន់ថា ដែលជាស្វាម៉ីរ បស់សព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម