Friday, October 18, 2024

សមត្ថកិច្ចបញ្ជាក់ករណីអគិ្គភ័យឆាបឆេះរថយន្ត Audi A4 ០១គ្រឿង នៅស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ មានករណីអគិ្គភ័យឆាបឆេះរថយន្តម៉ាក Audi A4 ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2W-6283 នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានរតនៈចិន្តា ស្ថិតនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅវេលាម៉ោង 09 និង 30នាទីថ្ងៃទី03 ខែកក្កដា ឆ្នាំ2023។

ម្ចាស់រថយន្តឈ្មោះ ស៊ុយ យ៉ាហួរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។

ករណីរថយន្តនេះ បានបណ្ដាលឱ្យរងការខូចខាត ខ្សែភ្លើង និងគ្រឿងបំពាក់ជុំវិញម៉ាសុីនរថយន្ត ស្ទើរទាំងស្រុង ។

មូលហេតុ គីមកពីឆ្លងចរន្តខ្សែភ្លើងម៉ាសុីនរថយន្តករណីនេះ។កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕នាគស

ព័ត៌មានពេញនិយម