Monday, November 25, 2024

ជនជាតិអង់គ្លេស ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ មិនទទួលព្យាបាល

ខេត្តសៀមរាប៖ ជនជាតិអង់គ្លេស ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ មិនទទួលព្យាបាល។

នេះប្រយោងតាមការឲ្យដឹងពីសមត្ថកិច្ច មកកាន់ អង្គភាពបណ្ដាញសារព័ត៌មានគេហទំព័រ គូលែនដេលី នៅរសៀលថ្ងៃទី 02 ខែកក្កដាឆ្នាំ 2023 នេះ។

សមត្ថកិច្ចឲ្យដឹងថា ជនជាតិអង់គ្លេសម្នាក់មានឈ្មោះ NICHOLAS SUSAN EMMA JANET ភេទស្រី អាយុ 54ឆ្នាំ មុខរបរ គ្មាន កំពស់ 1.64 មែត្រ កាន់លិខិតឆ្លងដែនលេខ 529112586 ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះរបស់គាត់ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាបានស្លាប់នៅក្នុង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលស្ថិតនៅភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២៣ប្រាកដមែន។

សមត្ថកិច្ចបន្តថា ឈ្មោះ រ៉ាត់ ធា ហៅគន្ធា ភេទស្រី អាយុ 40 ឆ្នាំមុខរបរ បុគ្គលិកអនាម័យ មានទីលំនៅបណ្ដោះអាសន្ន នៅផ្ទះជាមួយជនរងគ្រោះ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា កាលពីរខែមុន(មិនចាំថ្ងៃ)នាងខ្ញុំបានធ្វើការនៅផ្ទះសំណាក់ឈ្មោះអង្គរអាផាតមិន ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាបខ្ញុំបានស្គាល់ជនបរទេសម្នាក់ឈ្មោះម៉ាធិម ភេទប្រុស តែខ្ញុំមិនដឹងគាត់ជនជាតិអ្វីទេ ហើយគាត់ហ្នឹងពីការជើងស្ដាំមួយចំហៀង (កំបុតជើង) គាត់បានប្រាប់នាងខ្ញុំថាមានមិត្តភក្កិស្រីគាត់ម្នាក់ជនជាតិអង់គ្លេស(សព)ត្រូវការអ្នកសម្អាតតាមផ្ទះ ព្រោះមិត្តភក្កិគាត់នោះ(សព)មានជំងឺប្រចាំកាយ នឹងឲ្យប្រាក់ខែ 600 ដុល្លារក្នុងមួយខែ ដោយបានប្រាក់ខែច្រើននាងខ្ញុំក៏សម្រេចចិត្តមកធ្វើការជាមួយគាត់ ខ្ញុំចាប់ផ្ដើមធ្វើការបានរយៈពេល 9 ថ្ងៃ ឃើញម្ចាស់ផ្ទះ(សព)គាត់មានសភាពទ្រុឌទ្រោម ហើយជំងឺរបស់គាត់ធ្វើទុកជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី 29 ខែមិថុនាឆ្នាំ 2023 ជំងឺរបស់គាត់បានធ្វើទុកកាន់តែខ្លាំង គាត់បានឆាតទៅមិត្តភក្ដិរបស់គាត់ជាជនបរទេសដូចគ្នា ឱ្យជួយហៅពេទ្យមកមើលគាត់នៅផ្ទះ មួយសន្ទុះក្រោយមកគ្រូពេទ្យបានមកដល់ ឃើញគាត់មានសភាពធ្ងន់ធ្ងរក៏បានខលហៅឡានពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរមកយក ពេលទៅដល់ទីនោះក្រុមគ្រូពេទ្យមិនហ៊ានទទួលក៏បានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាបវិញ ពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រុមគ្រូពេទ្យបានជួយថែទាំព្យាបាល និងសម្រាកនៅទីនោះរហូតដល់ថ្ងៃទី 2 ខែកក្កដាឆ្នាំ 2023 វេលាម៉ោង 10 និង 40នាទី គាត់បានស្លាប់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ការស្លាប់របស់ស្ត្រីជនជាតិ អង់គ្លេសខាងលើ គឺដោយសារ ឆ្លងមេរោគតាមផ្លូវទឹកនោម និង រលាកសួតធ្ងន់ធ្ងរ ។

បច្ចុប្បន្នសាកសព ត្រូវបានរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងបន្តនីតិវិធី៕នាគស

ព័ត៌មានពេញនិយម