Monday, November 25, 2024

អគ្គិភ័យឆាបឆេះ ភោជនីយដ្ឋាន ហាយវ៉េ (High way) ផ្អើលក្រុងសៀមរាប

ខេត្តសៀមរាប៖ ភ្ញៀវចូលផឹកស៊ីស្រវឹងជោគជាំ ប្រែមកជាស្វាងចែស រត់ចែកជើងគ្នា បន្ទាប់អគ្គិភ័យឆាបឆេះ ភោជនីយដ្ឋាន ហាយវ៉េ (High way) ដែលស្ថិត តាមបណ្ដោយផ្លូវបេតុងទល់មុខវត្តស្វាយដង្គំ ក្នុងភូមិសា្វយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានHigh way បង្ករឡើងដោយ ឈ្មោះ សូ សំណាង ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ឈ្មោះ សូ សំណាង បាននាំគ្នាផឹកស៊ីសប្បាយក្នុងហាងខាងលើ។ ដោយមានសភាពស្រវឹងជោគជាំផងនោះ ក៍ជក់បារីបោះទៅលើដំបូលស្បូវរបស់កញ្ចុះ បណ្ដាលឱ្យមានការឆាប់ជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបនាំគ្នាឆោឡោឡើង ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជួនសមត្ថកិច្ច។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ បានបណ្ដាលឱ្យ រងការខូចខាតឆេះកញ្ចុះស្បូវចំនួន០២ ទាំងស្រុង ហើយជាសំណាងមិនបានឆេះរាលដាល និងបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃនោះឡើយ។ ក្នុងកិច្ចអន្តរាគមន៍នេះ សមត្ថកិច្ចក៍បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន០២គ្រឿង និងបានពន្លត់ជាស្ថាពរនៅវេលាម៉ោង១៧ និង ១០នាទី។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ភាគីម្ចាស់ហាង សុំមិនបាច់ធ្វើរបាយការណ៍អ្វីនោះទេ ព្រោះរូបគាត់ និងអ្នកបង្កហេតុដែលជាភ្ញៀវ បានត្រូវរូវគ្នាអស់ហើយ៕នាគស

ព័ត៌មានពេញនិយម