Monday, November 25, 2024

បុរសជនជាតិស៊ែប៊ី ស្លាប់ក្នុងសភាពចងក នៅផ្ទះជួល បន្សល់ទុកសំបុត្រ ពីរទំព័រ

ខេត្តសៀមរាប៖ បុរសជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងសភាពចងក នៅក្នុងបន្ទប់លេខ A២៤ នៃផ្ទះជួលមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ខាងក្រោយតូប ជេអែនស៊ីហ្គ្រប់(J&C Group) ស្ថិតក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួល ជំានញបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថាសពមានឈ្មោះ RISTIC ZORAN ភេទប្រុស អាយុ ៥៩ឆ្មាំ ជនជាតិស៊ែប៊ី កាន់លិខិតឆ្លងដែនលេខ ០១៣៦៧៣៩៤៩ មុខរបរចូលនិវត្តន៍ ស្នាក់នៅទីតាំងកេីតហេតុខាងលើ។

សមត្ថកិច្ចបន្តថា តាមការសាកសួរ ឈ្មោះ មុំ សេដ្ឋាបញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នផ្ទះកើតហេតុខាងលើ ត្រូវជាកូនម្ចាស់បន្ទប់ជួលបានឲ្យដឹងថាកាលពីអំឡុងឆ្នាំ ២០១៩ មានជនបរទេសម្នាក់(សព)គាត់បានមកជួបន្ទប់ម៉ាក់ខ្ញុំស្នាក់នៅ បានជួលបន្ទប់លេខ A ២៤ ដោយគាត់រស់នៅតែម្នាក់ឯងទេ តាំងពីគាត់មកនៅពុំដែលមានបញ្ហាអ្វីជាមួយបន្ទប់ជិតខាងទេ តែរយៈពេលមួយឆ្នាំជាងហើយគាត់ពុំមានលុយបង់ឱ្យថ្លៃបន្ទប់របស់ម្ដាយខ្ញុំទេ តែគាត់បានប្រាប់ថាពេលមិត្តភក្ត័គាត់យកលុយមកឱ្យគាត់និងបង់សរុបឲ្យទាំងអស់ ដោយឃើញគាត់ពុំមានលុយទិញម្ហូបអាហារម៉ាក់ខ្ញុំតែងតែទិញម្ហូបអាហារឲ្យគាត់ជារឿយៗនិងតែងប្រាប់គាត់ថាកុំពិសារបារីច្រើនពេកមិនល្អទេ តែគាត់មិនស្ដាប់ទេគាត់ចូលចិត្តជក់បារីច្រើន ជាក់ស្ដែងនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២៣ វេលាម៉ោង ១៣ និង៤៥នាទី ខ្ញុំកំពុងនៅម្ដុំភ្នំក្រោម ស្រាប់តែម្ដាយខ្ញុំទូរសព្ទមកថាឲ្យមកមើលផ្ទះបន្តិចព្រោះមានអ្នកជួលផ្ទះប្រាប់ថាខានឃើញជនបរទេសនៅបន្ទប់លេខ A២៤ ចេញពីបន្ទប់បីបួនថ្ងៃហើយ នៅវេលាម៉ោង ១៤ និង១៥ នាទីថ្ងៃខែឆ្នាំដដែល ខ្ញុំបានមកដល់ផ្ទះហើយបានទៅគោះទ្វារបន្ទប់របស់គាត់ តែពុំមានឮសំឡេងឆ្លើយទេ ខ្ញុំក៏បានមួលសោរទ្វារបើក ដោយបន្ទប់គាត់ពុំបានចាក់សោពីក្នុងទេ ក៏ពុំឃើញរូបគាត់ដែរ តែឃើញទ្វារបន្ទប់ទឹកបិទហើយមានក្លិនស្អុយចេញមក និងមានសំបុត្រមួយច្បាប់នៅលើពូករបស់គាត់ដោយសរសេរថា(រូបខ្ញុំឈឺហើយពួកម៉ាករបស់ខ្ញុំកុហកជាច្រើនដងថាយកលុយមកឲ្យខ្ញុំតែមិនឃើញ ខ្ញុំពុំមានលុយបង់ថ្លៃបន្ទប់ទេ ហើយអរគុណម្ចាស់ផ្ទះតែងតែឲ្យម្ហូបអាហារដល់ខ្ញុំ មូលហេតុដែលខ្ញុំចងកនៅទីនេះព្រោះខ្ញុំគ្មានកម្លាំងដើរទៅព្រៃ) បន្ទាប់ពីអានសំបុត្រហើយខ្ញុំក៏បានទៅរាយការណ៍ជូនសមត្ថកិច្ច ពេលសមត្ថកិច្ចមកដល់បានគាស់ទ្វារបន្ទប់ទឹកស្រាប់តែឃើញគាត់ចងករស្លាប់ពិតប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាមការបំភ្លឺពីសាក្សី ពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើស្លាប់ដោយសារ ចងក(អត្តឃាត)។ សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងបន្តនីតិវិធី៕នាគស

ព័ត៌មានពេញនិយម