ខេត្តសៀមរាប៖ ជនបរទេសដែលមានវ័យចាស់វ័យជរា និងមានជំងឺប្រចាំកាយផងនោះ តែងតែមកសោយសុខសម្រាប់ជីវិតចុងក្រោយ និងបានស្លាប់ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។ នេះបើយោងតាមការឱ្យដឹងសមត្ថកិច្ច មកកាន់អង្គភាពសារព័ត៌មាន គេហទំព័រ គូលែនដេលី ឱ្យដឹងនៅរសៀលថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២៣ នេះ។
សមត្ថកិច្ចថា ភ្ញៀវបរទេសទាំងនោះអ្នកខ្លះមានវ័យចាស់ជរា អ្នកខ្លះទៀតថែមទាំងមានជំងឺប្រចាំកាយ ហើយបានសម្រេចចិត្តមករស់នៅប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ហាក់បីដូចជាមានបំណងសោយសុខ ក្នុងជីវិតចុងក្រោយរបស់ខ្លួននៅទីនេះ។
សមត្ថកិច្ចបន្តថា នៅក្នុងពីរសប្តាហ៍ចុងក្រោយនេះ មានជនបរទេសចំនួនពីរនាក់ដែលបានស្លាប់បាត់បង់ជីវិត ក្នុងនោះ ទី១មាន ឈ្មោះ HAMBLIN JAMES FRANKLIN ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរ គ្មាន កំពស់ ១.៧០ មែត្រ ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៥៦៧៧៧៨៥៥៦ ស្នាក់នៅបណ្ដោះអាសន្ន អាផាតាមិន បុរីរតនះអង្គរ ស្ថិតនៅក្រុមទី០៨ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នឹងបានស្លាប់បាត់បង់ជីវិតដោយសារ រលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីវេលាម៉ោង ២២ និង ០០នាទីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២២៣កន្លងទៅ។
ទី២ មានឈ្មោះ SMITH JAMES RUSSEL ភេទប្រុស អាយុ ៨៥ ឆ្នាំ មុខរបរ គ្មាន កំពស់ ១.៨០ មែត្រ ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ៥៦១៥៦៥៤០៨ ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះជួលស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺមហារីកប្លោកនោមដំណាក់កាលចុងក្រោយ បន្ទាប់ពីឈ្មោះ ឡេ ធីង្វៀងត្រាន ភេទស្រីអាយុ ៣៣ ឆ្នាំ មុខរបរអ្នកសម្អាតតាមផ្ទះ ទំនាក់ទំនងហៅ គ្រូពេទ្យឯកជនម្នាក់ឲ្យមកជួយមើលគាត់ដល់ផ្ទះ ហើយពេលគ្រូពេទ្យនោះក៍មកដល់ពិនិត្យ ហើយប្រាប់ថាបេះដូងរបស់គាត់ខ្សោយខ្លាំងណាស់ ឲ្យឆាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់មកក្រុមគ្រូពេទ្យក៍បានជួយពិនិត្យព្យាបាល ប៉ុន្តែដោយអាការៈរបស់គាត់ធ្ងន់ធ្ងរពេក គាត់ក៏បានដាច់ខ្យល់ស្លាប់ លុះដល់វេលាម៉ោង១៥ និង ៤៥ នាទីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២៣កន្លងទៅ។
សមត្ថកិច្ចបញ្ជាក់ថា រាល់ការស្លាប់របស់ជនបរទេសទាំងនោះ សមត្ថកិច្ចជំនាញ សហការជាមួយលោកពេទ្យកោសល្យវិច័យ សុទ្ធសឹងតែបាន ពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងទទួលការបំភ្លឺពីសាក្សី ទើបធ្វើការសន្និដ្ឋានថាយ៉ាងជាក់លាក់មួយ ដើម្បីបន្តនីតិវិធី៕នាគស