ខេត្តកំពង់ស្ពឺ៖ គួរឱ្យអាណោចអាធ័មខ្លាំងណាស់ស្ត្រីវ័យក្មេង និងទារិកាអាយុ ១ខួប បានស្លា..ប់ភ្លាមៗ ដោយសារតែយុវជនម្នាក់ទាញកាំបិតកាប់សជាបន្តបន្ទាប់បណ្ដាលឱ្យស្ត្រីរងគ្រោះ និងកូនតូចនៅក្នុងផ្ទះស្លាប់យ៉ាងណាធម័ ដោយសាររឿងគំនុំ ហើយស្របពេលឥទ្ធិពលគ្រឿងញៀននៅក្នុងខ្លួនកំពុងធ្វើធ្វើទុក្ខយ៉ាងខ្លាំង។ ក្នុងហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅចំណុច ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ ២៤ឆ្នាំ និងកូនស្រី អាយុ ០១ខួប រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
សមត្ថកិច្ចដដែលបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ម្តាយ និងកូន ត្រូវបានជនល្មើសដែលក្នុងខ្លួនពោលពេញទៅសារជាតិញៀនដែលធ្វើសកម្មភាពកាប់ទៅលើស្ត្រីរងគ្រោះនិងទារកបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបានរត់គេចខ្លួនបាត់ស្រមោល ។ ប៉ុន្តែបើតាមការស្រាវជ្រាវបឋម ជនដៃដល់កាប់ស.ម្លា.ប់ស្ត្រីវ័យក្មេង និងកូនតូចនោះ ត្រូវជាបងប្អូនជីដូនមួយ ។
មូលហេតុដែលឈានទៅដល់ដាច់ចិត្តកាប់សម្លាប់ជនរងគ្រោះនោះគឺ រឿងគំនុំ ហើយជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនថែមទៀតផង ហើយឥទ្ធិពលគ្រឿងញៀនធ្វើទុក្ខផងក៏មិនដឹងទើបកើតមានរឿងនេះឡើង ។
ករណីដ៏សាហាវព្រៃផ្សៃខាងលើនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកំពុងប្រតិបត្តិការតាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕នាគក្រហម