Thursday, November 21, 2024

លោក ឃឹម ហ្វីណង់ បានក្លាយជាអ្នកផ្សាយពាណិជ្ជឱ្យនំអាកោរត្នោតព្រះដាក់

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងជាអតីតអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីដ៍ល្បីល្បាញនោះ បានបង្ហោះសារភ្ញាក់ផ្អើលមួយ និងមិននឹកស្មានដល់ នៅលើ facebook ផ្លូវការ របស់លោកដែលមានឈ្មោះថា “ឃឹម ហ្វីណង់-Khim Finan” ដោយរូបលោកបានក្លាយជាអ្នកផ្សាយពាណិជ្ជ ឱ្យនំអាកោរត្នោតព្រះដាក់ ដោយមិនដឹងខ្លួនទាល់តែសោះ នៅរសៀលថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២៣ នេះ។

លោកអភិបាលរង ឃឹម ហ្វីណង់ បានលើកឡើងថា “ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលឃើញរូបខ្លួនឯងនៅក្នុងអត្ថបទផ្សាយពាណិជ្ជកម្មលក់អាកោត្នោតនៅក្នុងតំបន់ប៉េងហួតបឹងស្នោ តែក៏សប្បាយចិត្តជាខ្លាំងក្រោយពីដឹងថា អាកោត្នោតទាំងនេះគឺជាអាកោត្នោតដើមពិតៗ ត្រូវបានដឹកជញ្ជូនចេញផ្ទាល់ពីភូមិព្រះដាក់ជារៀងរាល់យប់ ហើយមានដាក់លក់ទាំងនៅក្តៅៗនៅរៀងរាល់ព្រឹកព្រលឹមនៅភ្នំពេញផងដែរ!”
អភិបាលរងខេត្តដ៏សង្ហារូបនេះបានបន្តដោយក្ដីមោទនភាពថា “មិនទាមទារថ្លៃខ្លួនផ្សព្វផ្សាយឱ្យទេ សុំត្រឹមតែបន្តជួយគាំទ្រដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនសហគមន៍នៅភូមិព្រះដាក់ទៅបានហើយ! និយាយលេងទេ!😅 ”
លោក ឃឹម ហ្វីណង់ បញ្ជាក់ជូនបងប្អូនផងដែរថា “ជំនួសមុខឱ្យសហគមន៍អ្នកធ្វើនំអាកោត្នោតព្រះដាក់ទាំងអស់ អរគុណអ្នកភ្នំពេញដែលបានគាំទ្រផលិតផលរបស់សហគមន៍ ក៏ដូចជាអ្នកលក់ដុំលក់រាយទាំងឡាយ ដែលបានបង្កភាពងាយស្រួលដល់ការស្វែងទិញ ជួយពង្រីកទីផ្សារ និងបង្កើតមុខរបរដល់បងប្អូនសហគមន៍យើង! ❤️🙏”៕នាគស

ព័ត៌មានពេញនិយម