ខេត្តព្រះវិហារ៖កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានធ្វើការបង្រ្កាបរថយន្ត២គ្រឿងដឹកបទល្មើសព្រៃឈើ ដោយគ្មានលិខិតអនុញាតពីស្ថាបនជំនាញ។ការបង្ក្រាបរថយន្តទាំង២គ្រឿងនេះធ្វើឡើងនៅត្រង់ភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣។
ប្រភព:ពីមន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ឱ្យធ្វើការឃាត់រថយន្តដឹកបទល្មើសធនធានធម្មជាតិប្រភេទគ្រឿងសង្ហារឹម ។កម្លាំងអាវុធហត្ថស្នាក់ការជីអោកបានស្ទាក់ចាប់រថយន្តទាំង២គ្រឿង ហើយក៏បានប្រគល់ទៅជំនាញបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កន្លងមកមានរថយន្តជាច្រើនគ្រឿង ប្រភេទរថយន្តធុនត្រានិងសាំយ៉ុង ដែលបានធ្វើសកម្មភាពដឹកគ្រឿងសង្ហារឹមចេញពីខេត្តព្រះវិហារឆ្ពោះទៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានាជាហូហែល៕នាគក្រហម