Monday, November 25, 2024

លោកឧត្តមសេនីយ៍ត្រី អៀង មករា តំណាងលោកស្នងការខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយប៉ុស្តិ៍ក្របីរៀល

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំ លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលក្រុងសៀមរាប និងមន្រ្តីនគរបាលជាច្រើនរូប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ត្រី យាន ប៊ុនទី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្របីរៀល ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៍បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិកាដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន ៣.២០០.០០០៛ (បីលានពីរសែនរៀល) រួមជាមួយគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ បានពាំនាំនូវសារចូលរួមរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ ក៍ដូចជាលោកស្នងការរងផ្ទាល់ ជាមួយគ្រួសារ ញាតិមិត្ត នៃសព និងសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ យាន ប៊ុនទី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕នាគស

ព័ត៌មានពេញនិយម