ខេត្តសៀមរាប៖ សណ្ឋាគារ ម៉ូឌ៉ែល ព្រិម ណាំ អង្គរជុំ ស្ថិតក្នុងទីរួមស្រុកអង្គរជុំ ខេត្តសៀមរាប តាមពិតជាទីតាំងស្តុកឈើ ដែលសង្ស័យថា ជាឈើខុសច្បាប់ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលដឹកនាំដោយ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ធ្វើការចុះបង្ក្រាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រភពបានឱ្យដឹងថា ម្ចាស់ទីតាំងដែលមានស្តុកឈើខាងលើ ឈ្មោះ ព្រិម ណាំ ហើយក៍ជាម្ចាស់សណ្ឋាគារ ដែលមានឈ្មោះ ម៉ូដ៉ែល ព្រិមណាំ អង្គរជុំ ផងដែរ។
ប្រភពបន្តថា ហេតុការណ៍បង្ក្រាបបាននេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញ ឈើដែលរក្សាទុកនៅខាងក្រោយ សណ្ឋាគារខាងលើ ជាច្រើនម៉ែត្រត្រីគុណ។
ប្រភពបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចនៅមិនទាន់លម្អិតឱ្យដឹងនៅឡើយទេរហូតមកដល់ពេលនេះ។
មហាជនដាក់ការសង្ស័យថា ម្ចាស់ទីតាំងខាងលើប្រាកដជាមានរក្សាទុកនូវ ឈើខុសច្បាប់ជាក់ជាមិនខាន ទើបតំណាងព្រះរាជអាជ្ញា ដឹកនាំកម្លាំងជំនាញចុះធ្វើការឆែកឆេរយ៉ាងដូច្នេះ៕នាគស