ខេត្តសៀមរាប៖ អគ្គីភ័យឆាប់ឆេះ បន្ទប់នៃផ្ទះជួលមួយកន្លែង ខាងក្រោយព្រះវិហារសាសនាអ៊ីស្លាម នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គីសនីភ័យនេះកើតឡើងចេញពីបន្ទប់ លេខ១៧ ស្ថិតនៅជាន់ទី១ ដែលជាបន្ទប់មួយក្នុងចំណោម ២០បន្ទប់ របស់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងក្រុមទី៨ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះជួលមានឈ្មោះ កាល់ អែល ភេទប្រុស ជនជាតិ ខ្មែរ-ឥស្លាម មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ នឹងបានជួលបន្ទប់ឱ្យទៅ ឈ្មោះ មុស្តា ហ្វា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម មុខរបរជាអ្នកដឹកជញ្ជួមនៅក្រុបហ៊ុន Foodpanda។
ម្ចាស់ផ្ទះបានបំភ្លឺថា ដំបូងឡើយរូបគាត់និងអ្នកជួលបន្ទប់ កំពុងនៅខាងមុខផ្ទះ ក៏ស្រាប់តែឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីបន្ទប់លេខ ១៧ នៅវេលាម៉ោង១៤ និង ៣០នាទី។ ភ្លាមនោះរូបគាត់ និងអ្នកទាំងអស់គ្នា (អ្នកជិតខាង និងអ្នកជួលបន្ទប់) ក៏បានរត់ទៅបិទកុងតាក់ដើម្បីផ្ដាច់ចរន្តអគ្គិសនី យកទឹក និងបំពងពន្លត់អគ្គីភ័យ ចូលទៅធ្វើការពន្លត់បានទាន់ពេល និងរលត់ទាំងស្រុងនៅវេលាម៉ោង១៧ និង ០០នាទី។
សមត្ថកិច្ចបញ្ជាក់ថា ករណីឆាប់ឆេះនេះមកពី អ្នកជួលបន្ទប់សាកទូរសព្ទចោល ហើយទុស្សេចរន្តអគ្គីសនី និងបានបណ្ដាលឱ្យរងការខូចខាត គ្រែដេក០១ ពិដានបន្ទប់ទាំងស្រុង ទូរសព្ទ០១គ្រឿង និងបង្អួចកញ្ចក់ចំនួន០២ផ្ទាំង សរុបជាទឹកប្រាក់អស់ប្រហែលជាង២០០០ដុល្លារ តែមិនបានបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ក្នុងការពន្លត់អគ្គិភ័យនេះ ពុំបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យឡើយ គឺមានបងប្អូនប្រជាពលរដ្ឋនៅជុំវិញជួយពន្លត់៕នាគស