ខេត្តសៀមរាប៖ ជនបរទេសម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែក ដែលស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃ ១៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សមត្ថកិច្ចឱ្យដឹងថា ជនបរទេសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ SMITH JAMES RUSSELL ភេទប្រុស អាយុ៨៥ឆ្នាំ ជាជនជាតិ អាមេរិកកាំង មុខរបរ ចូលនិវត្តន៍ កាន់លិខិតឆ្លងដែនលេខ ៥៦១៥៦៥៤០៨ ស្នាក់នៅ បន្ទប់ជួល ភូមិ ត្រពាំង ត្រែង សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប ។
សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោងប្រហែល ១០ និង ០០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣ ជនរងគ្រោះមានអាការ:មិនស្រួល ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ក៍បានដាច់ខ្យល់ស្លាប់។
សមត្ថកិច្ចបញ្ជាក់ថា តាមស្រាវជ្រាវរបស់សមត្ថកិច្ច ជំនាញ និង លោកគ្រូពេទ្យ អមតុលាការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជម្ងឺមហារីកផ្លោកនោម ដំណាក់កាលចុងក្រោយ។
បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅ រក្សាទុកបណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ រាជធានី ភ្នំពេញ ដេីម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និង ស្ថានទូត៕នាគស