Friday, November 15, 2024

ទីបំផុតជំនាញរុករក បានប្រទះឃើញសាកសពបុរស ដែលលង់ទឹកស្លាប់ នៅឆ្នេរអូរឈើទាលហើយ បន្ទាប់ពីចំណាយពេលជាង ២០ ម៉ោង

ខេត្តព្រះសីហនុ៖ បន្ទាប់ពីចំណាយពេលជាង ២០ ម៉ោង ទីបំផុតជំនាញរុករក បានប្រទះឃើញសាកសព ដែលលង់ទឹកស្លាប់នៅឆ្នេរអូរឈើទាលហើយ នៅព្រឹកថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា បុរសម្នាក់ ត្រូវបានរលកសមុទ្ទបកបោកទាញអូសលិចចូលទៅក្នុងទឹកសមុទ្ទបាត់ បន្ទាប់ពីជនរងគ្រោះបានព្យាយាមជួយកូនប្រុសវ័យ ១០ឆ្នាំម្នាក់ ដែលកំពុងត្រូវបានរលកសមុទ្ទទាញអូសចូលក្នុងទឹកសមុទ្ទ បណ្តាលឲ្យឈ្លក់ឲ្យរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែជាអកុសលរូបគាត់មិនយករួចខ្លួនបាន ក៏ត្រូវរលកសមុទ្ទបោកអូសលិចចូលក្នុងទឹកសមុទ្ទបាត់ តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីវេលារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមាន ឈ្មោះ ហេង ពិសិដ្ឋ អាយុ ៤០ឆ្នាំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ បានមកកម្សាន្តនៅឆ្នេរអូរឈើទាល ហើយអង្គុយលេងនៅតូប៨៨៨។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការឲ្យដឹងពីកូនបង្កើតរបស់ជនរងគ្រោះ គឺរូបគេនិងលោកឪពុក បានចុះលេងទឹកជាមួយគ្នា ហើយគេក៍ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឪពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាងលើបានសម្រេច ប៉ុន្តែជាអកុសលរលកបានបោកបក់ឪពុកអូសទៅក្នុងទឹកលិចបាត់តែម្តង។ សមត្ថកិច្ចសន្និដ្ឋានថា បិតាខាងពិតជាបានស្លាប់ដោយសារឈ្លក់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ច និងក្រុមសង្គ្រោះស្មគ្រ័ចិត្ត បានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅគ្រួសារយកទៅធ្វើបុណ្យប្រពៃណីហើយ៕នាគស

ព័ត៌មានពេញនិយម