Friday, November 15, 2024

ភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ បានឆក់យកជីវិតមនុស្ស និងសត្វ នៅស្រុកពួក

ខេត្តសៀមរាប៖ ភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ បានឆក់យកជីវិតមនុស្ស និងសត្វ នៅស្រុកពួក កាលរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា មានភ្លៀង១មេធំនៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប បានបង្កឱ្យមានបាតុភូតរន្ទះបាញ់ចំនួន ០៣ទីតាំង។

សមត្ថកិច្ចបន្តថា ទីតាំងទី១ រន្ទះបាញ់នៅវាលស្រែត្បូងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បានបណ្ដាលឱ្យ របួសមនុស្ស ៤នាក់ និងស្លាប់១នាក់ (ប្រុសទាំង៥នាក់) ខណ:ពេលកំពុងភ្ជួរស្រែព្រោះស្រូវ ។

ទីតាំងទី២ រន្ទះបាញ់វាលស្រែទំនប់ ៧៨ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឱ្យ ងាប់សត្វគោចំនួន ០៣ក្បាល ។

និងទីតាំងទី៣ មានករណីរន្ទះបាញ់វាលស្រែលិចភូមិភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឱ្យ ងាប់សត្វគោ ០១ក្បាលផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់មានម្នាក់ អ្នករងរបួសចំនួន ០៤នាក់ និងសត្វគោបានងាប់មានចំនួន ០៤ក្បាលផងដែរ។

អាជ្ញាធរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះករណីបាតុភូតធម្មជាតិដ៍អាក្រក់នេះ៕នាគស

ព័ត៌មានពេញនិយម