ខេត្តសៀមរាប៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យគ្រឿងញៀនអាជីព ចំនួន ០២នាក់ ទៅសាលាដំបូងករណី រក្សាទុក សមគំនិតជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចុះបង្រ្កាបករណី រក្សាទុក សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ០៤ និង ០០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។
សមត្ថកិច្ចបន្តថា ក្នុងការចុះបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
ទី០១ មានឈ្មោះ ប៊ិន សុទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មានសារធាតុញៀននៅក្នុងខ្លួន និងទី២ មានឈ្មោះ គា សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិពោធ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចក៍ពិនិត្យរកឃើញមានសារធាតុ ញៀននៅក្នុងខ្លួនផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងការស្រាវជ្រាវជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖ •ម្សៅកេតាមីនពណ៌សថ្លាចំនួន ១៨កញ្ចប់ ស្មើនឹងទម្ងន់សុទ្ធ ៩.៥០ ក្រាម •ម្សៅម៉ត់ពណ៌ស្វាយ ប្រភេទកេតាមីនចំនួន ២កញ្ចាប់ ស្មើនឹងទម្ងន់សុទ្ធ ៧.៩៧ក្រាម •ម្សៅម៉ត់ពណ៌ប្រផេះ ប្រភេទកេតាមីនប្រភេទចំនួន ១កញ្ចាប់ ស្មើនឹងទម្ងន់សុទ្ធ ១១.៧៥ក្រាម •កេតាមីនប្រភេទគ្រាប់ពណ៌ប៉ៃតងចំនួន ០៦គ្រាប់ ស្មើនឹងទម្ងន់សុទ្ធ ២.០០ក្រាម •ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចាប់ ស្មើនឹងទម្ងន់សុទ្ធ ២.៤៦ក្រាម •អុិចស្រ្តាសុីប្រភេទម្សៅក្រាមពណ៌ទឹកក្រូចចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់សុទ្ធ ២១.៦៤ក្រាម •សៀវភៅកំណត់ត្រាទិញលក់គ្រឿងញៀនចំនួន ០១ក្បាល •ទូរស័ព្ទដៃចំនួន ០៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ៕នាគស