ខេត្តកណ្តាល៖ បុរសជនបរទេសម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ដោយសពញាត់ចូលវ៉ាលីផ្លុងចោល កាលពីវេលាម៉ោងប្រហែល ០៩ និង ០០ នាទី ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣។
សមត្ថកិច្ចបានឱ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ប្រជាពលរដ្ឋរាយការណ៍មកថា ប្រទះឃើញវ៉ាលីពណ៌ខ្មៅ ចំនួន ០២ ដែលត្រូវគេយកមកផ្លុងចោល នៅត្រង់ចំនុច ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងចម្រុះបានចុះទៅដល់ទីតាំងខាងលើ និងធ្វើការបើកវ៉ាលីទាំងពីរនោះ ក៍ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់នៅខាងក្នុង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យប្រហែលជាង ៣០ឆ្នាំ និងសង្ស័យថាជនជាតិចិន។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការពិនិត្យនៅលើសាកសព មានស្នាមរបួសបាក់ឆ្អឹង ផុងរលាក្បាល និងដាច់ម្រាមដៃ ដែលសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានជំហានដំបូងថា ជាការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ រួចសម្លាប់ ហើយច្រកចូលក្នុងវ៉ាលី រួចយកមកផ្លុងចោលតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកុំទាន់អាចបញ្ជាក់ព័ត៌មានពិស្ដារបាននៅឡើយទេ ព្រោះអំឡុងពេលនេះគឺស្ថិតក្នុងការស្រាវជ្រាវ៕នាគស