Friday, November 15, 2024

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទ “រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” 

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពីបទ “រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” កាលពីរសៀលថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកវរសេនីយ៍ឯក ដា ចំរើន បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលក្រុងសៀមរប ចូលរួមសហការណ៍ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ឯក ដា ចំរើន ផ្ទាល់ ចុះបង្ក្រាបបទល្មើស រក្សាទុកជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកអធិការក្រុងបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អ៊ុក ស្រិនិច ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រើប្រាស់ដោយទាំងមានសារធាតុញៀននៅក្នុងខ្លួន ហើយរក្សាទុក និងជួញដូរនូវសារធាតុញៀន និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ ជាតិ សុខសាន្ត ហៅ ទិន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានសារធាតុ ញៀននៅក្នុងខ្លួន ហើយបានរក្សាទុក និង ជួញដូរនូវសារធាតុញៀនផងដែរ។

លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានបញ្ជាក់ថា វត្ថុតាងដកហូតបានមាន ម្សៅមេតំហ្វេតាមីនចំនួន ១៦ កញ្ចប់ស្មើនឹងទម្ងន់សុទ្ធ ០.៩៤ ក្រាម ទូរស័ព្ទដៃចំនួន០២រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

លោកអធិការក្រុងសៀមរាបបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបហើយ នៅព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៣នេះ៕នាគស

ព័ត៌មានពេញនិយម